អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា

2025/10/13 01:01:07 am        383

មន្ត្រីជាន់អង្គភាពស៊ីម៉ាក់បានស្នើ និងសំណូមពរដល់រដ្ឋាភិ បាលជប៉ុន តាមរយៈ JICA ដើម្បី​បន្ដ​ជួយ​គាំទ្រ​ដល់វិស័យសកម្ម ភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោស សម្អាត​មីន​រយៈពេល៥ ឆ្នាំ ក្នុងអណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ ២០៣០ ខាងមុខ។

ការស្នើ​បែបនេះខណៈ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ និងក្រុមការងារអង្គភាព CMAC បានទទួលស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​ឯកឧត្តម​បណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បី​ស្វែង​យល់​ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និយាយ​ជារួ​មនិងនិយាយ ដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន។ ជាពិសេស​ក្នុង​រយៈ​ពេល​ជាង​២៧​ឆ្នាំ មកនេះ JICA បានផ្តល់ជូនរាជ រដ្ឋា ភិបាលកម្ពុជានូវសម្ភារបច្ចេកទេស​បោស​សម្អាតមីនជាច្រើនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង ។

ឯកឧត្តម ហេង រតនា បានជម្រាបជូនឯកឧត្តមបណ្ឌិតអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហា​គ្រាប់​មីន​ និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការ​អភិវឌ្ឍប្រទេសឡើងវិញក្រោយសង្គ្រាមត្រូវបានបញ្ចប់ ព្រមទាំងបានចែករំលែកបទពិសោធ និង​កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMACលើការងារ​បោស​សម្អាត​មីន និង​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​នៅក​ម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជនជប៉ុន ជាពិសេសមន្ត្រីថ្នាក់ដឹកនាំ JICA​ គ្រប់​ឋានានុក្រម ដែល​តែង​តែ​ផ្ដល់​ការ​គាំទ្រ​ និងជំនួយដល់វិស័យសកម្មភាពកំចាត់មីនរបស់អង្គភាព CMAC ជាពិសេស​ការ​ផ្ដល់​ជំនួយ​គាំទ្រ​ការកសាងអគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោស​ន្ដិភាព​នៅ​ខេត្ត​សៀមរាប សម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចង ចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព ។

ជាការឆ្លើ​យតប ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំប្រឹងប្រែងរបស់CMAC ដែលជាអង្គភាពឈានមុខ​គេ​លើ​ការ​ងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា និងបានចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​កសាង​សន្ដិភាព​តាម​រយៈ​ការ​ចែក​រំលែ​កប​ទពិសោធ និងជំនាញបច្ចេកទេសដល់បណ្ដាប្រទេសដែលរងគ្រោះដោយ សារសង្គ្រាម​នៅ​ជុំវិញ​ពិភពលោក។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះ​គំនិត​ផ្តួច​ផ្តើមក្នុ​ង​ការ​បង្កើត​សារ​មន្ទីរ​តេជោ​សន្តិភាពដែលជាជំនួយរបស់រដ្ឋាភិ បាលជប៉ុន សម្រាប់អប់រំដល់​អ្នក​ជំនាន់​ក្រោយ​ពី​បញ្ហា​សង្រ្គាម និង ការកសាងសន្តិភាពតា​មរយៈ​ការ​បោស​សម្អាត​គ្រាប់​មីន​ និង​សំណល់​យុទ្ធភ​ណ្ឌស​ង្រ្គាម។​ បន្ថែមពីនេះឯកឧត្តម បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុ​ងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោស សម្អាតមីនជាមួយអ្នកជំនាញជប៉ុន ដូចជាម៉ាស៊ីនរាវមីនប្រភេទ ALIS ក៏ដូចជាការបញ្ញាសិប្បនិម្មិតជាដើម។ បន្ថែមពីនេះ ឯក​ឧត្តម​ក៏​បានប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររបស់ JICAក្នុងការសហ ការជាមួយអង្គភាពCMAC ក្នុងការ​ស្រាវ​ជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោស សម្អាតនៅតំប​ន់ដែ​លរ​ង​ប៉ះ​ពាល់​ដោយ​សារ​គ្រាប់​មីន និង​សំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ លើសពីនេះឯកឧត្តមមានការភ្ញាក់ផ្អើល និង បានកោតសរសើររាជ រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះគឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដូចជា ព្រលានយន្តហោះថ្មី និង ហេដ្ឋារចនាសម្ព័ន្ធនានា៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        81
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm