មានអ្នកស្លាប់យ៉ាងតិច ៤២នាក់ ហើយ ២៧នាក់បាត់ខ្លួន ខណៈទឹកជំនន់ បំផ្លិចបំផ្លាញភាគកណ្ដាលម៉ិកស៊ិក

2025/10/13 01:06:36 am        272

អាជ្ញាធរ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា)ថា មនុស្សយ៉ាងហោចណាស់ ៤២នាក់ បានបាត់បង់ជីវិត ហើយ ២៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់យ៉ាងធំ នៅទូទាំងតំបន់ជាច្រើននៃប្រទេសម៉ិកស៊ិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នសម្របសម្រួលការពារជនស៊ីវិលជាតិ (CNPC) របស់ម៉ិកស៊ិក បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានទឹកជំនន់បំផ្លិចបំផ្លាញ នៅក្នុងរដ្ឋ Veracruz, Puebla, Hidalgo, Queretaro និង San Luis Potosi។

យោងតាមការវាយតម្លៃដំបូង បានបង្ហាញថា មនុស្ស ៤២នាក់យ៉ាងតិច បានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះ នៅតែបន្តធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកអ្នកបាត់ខ្លួនចំនួន ២៧នាក់។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបើកកិច្ចប្រជុំអនឡាញ ជាមួយអភិបាលនៃរដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតទាំង ៥ នោះ ដើម្បីសម្របសម្រួលកិច្ចប្រឹងប្រែងឆ្លើយតបបន្ទាន់។ លោកស្រី Sheinbaum បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា៖ «គ្មានជនរងគ្រោះណាម្នាក់ នឹងត្រូវបានទុកចោលដោយគ្មានការផ្ដល់ជំនួយនោះទេ។ ក្រុម និងមន្ត្រី មកពីរដ្ឋាភិបាលសហព័ន្ធ ត្រូវបានដាក់ពង្រាយ ដើម្បីបើកផ្លូវឡើងវិញ និងផ្តល់ជំនួយដល់សាធារណជន»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិក បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ជាអ្វីដែលត្រូវបានពិពណ៌នាថា ជាគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រទេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយអាជ្ញាធរបារម្ភថា ស្ថានការណ៍អាចកាន់តែអាក្រក់ទៅៗ ដោយសារបំណាក់ដីនៅជម្រាលភ្នំ និងទឹកទន្លេឡើងខ្ពស់ខ្លាំង ដែលបានធ្វើឲ្យការបំផ្លិចបំផ្លាញមានរួចហើយកាន់តែធ្ងន់ធ្ងរឡើងៗ។ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តមាននៅតំបន់ដែលរងផលប៉ះពាល់ជាច្រើន ដោយផ្លូវហាយវេ ដងវិថី និងផ្ទះសម្បែង នៅតែត្រូវបានជន់លិច៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm