UN Women កោតសរសើរ និងវាយតម្លៃខ្ពស់ការសម្រេចបានលទ្ធផលជាទីមោទនៈ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា

2025/10/12 06:56:35 pm        224

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ក្នុងទីក្រុងប៉េកំាង ប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN Women នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនិងកុមារី ហើយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ សម្តេចក៏បានអរគុណចំពោះការគាំទ្រ និងភាពជាដៃគូសហការដ៏ល្អជាមួយកម្ពុជាតាំងពីដើមរៀងមក និងសង្ឃឹមថា UN Women នឹងបន្តចូលរួមជួយគាំទ្រដល់កម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី នៅកម្ពុជា។

ក្នុងរយៈពេល៣០ ឆ្នាំមកនេះ កម្ពុជាបានទទួលជោគជ័យយ៉ាងច្រើនក្នុងការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលបានអនុម័តនៅទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៩៥ លើកិច្ចការងារជំរុញ និងធានាសមភាពយេនឌ័រ ជាពិសេសក្នុងវិស័យអប់រំ សង្គម សេដ្ឋកិច្ច សុខាភិបាលជាដើម។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនលោកស្រី គ្រីស្ទីន អារ៉ាប់ ថានៅកម្ពុជាស្ត្រីជាប្រភពធនធានដ៏សំខាន់នៃផលិតភាព និងកំណើនសេដ្ឋកិច្ច។ ស្ត្រី មានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិទាំងក្នុងវិស័យផ្លូវការ និងក្រៅផ្លូវការ។ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជំរុញបេសកកម្មក្នុងការធានាសមភាពយេនឌ័រនៅកម្ពុជា ដោយបានទទួលស្គាល់ថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» ហើយបានបញ្ចូលរបៀបវារៈដ៏សំខាន់នេះទៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទាំង៤ ដំណាក់កាល។ 

សមិទ្ធផលទាំងនេះត្រូវបានបន្តអនុវត្ត និងលើកកម្ពស់បន្ថែមទៀតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានសង្កត់ធ្ងន់លើចក្ខុវិស័យការកសាងសង្គម ដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលបញ្ជាក់ថា «ស្ត្រី គឺជាស្នូល» នៃសង្គមជាតិ។ 

ដោយឡែកនៅរដ្ឋសភាវិញ ក្រៅពីការតាក់តែងច្បាប់ក្នុងការការពារនិងលើកកម្ពស់សមភាពយេនឌ័រហើយ និងការលប់បំបាត់អំពើហឹង្សា និងការរើសអើងប្រឆាំងស្រ្តី រដ្ឋសភាកម្ពុជា ក៏បានបង្កើតក្រុមអ្នកនយោបាយស្រ្តី សមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) និងយុទ្ធនាការ Girl2leaders ជាដើម ។ ដោយមានការគាំទ្រ និងសហការល្អពីអង្គការដៃគូ ក្នុងនោះ រួមមាន UNFPA និង AFPPD និង PcASIA កម្មវិធីទំាងអស់នោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់របៀបវារៈសមភាពយេនឌ័រ ការលើកកកម្ពស់សិទ្ធ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ក្នុងការចូលរួមក្នុងនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្ត។ 

លោកស្រី គ្រីស្ទីន អារ៉ាប់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុត និងលទ្ធផលសម្រេចបានជាក់ស្តែងរបស់កម្ពុជា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ (Women Peace and Security)។ លោកស្រីបានគូសបញ្ជាក់អ្វីដែលកម្ពុជាអនុវត្ត និងសម្រេចជាលទ្ធផលមកនេះ បានក្លាយជាគំរូមួយសម្រាប់ពិភពលោកផងដែរ។ លោកស្រីមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តឆន្ទៈមោះមុត និងការប្តេជ្ញាចិត្ត ដើម្បីឈានទៅសម្រេចបានការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង បូក ៣០ (Beijing Declaration and Platform of Action + 30) ដែលផ្តោតលើវិស័យជាអាទិភាពសំដៅដើម្បីជំរុញវឌ្ឍនភាពឈានទៅសម្រេចបាន លើបញ្ហាជួយស្រ្តីចេញផុតពីភាពក្រីក្រ ការបង្កើនសំឡេងរបស់ស្រ្តី និងការធានានូវសុវត្ថិភាពរបស់ស្រ្តី ជាដើម។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនលោកស្រី អារ៉ាប់ អំពីជម្លោះនៃការឈ្លានពានរបស់មកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង ជាមិត្តល្អ ហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាតិ ប្រកាន់ភាពអត់ធ្មត់ ដើម្បីសុខសន្តិភាពសម្រាប់ពលរដ្ឋទំាងសងខាង។

លោកស្រី គ្រីស្ទីន អារ៉ាប់ បានស្តាប់ដោយយកចិត្តទុកដាក់ពីការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគាំទ្រតម្លៃសន្តិភាព ដូចអ្វីដែលសម្តេចប្រធានរដ្ឋសភាបានលើកឡើង។ លោកស្រី បានគូសសង្កត់ធ្ងន់ថា “មានសន្តិភាពគឺមានអ្វីៗទាំងអស់ និងបានបញ្ជាក់ថា UN Women នឹងតាមដានករណីនេះដោយចិត្តទុកដាក់និងធ្វើកិច្ចការឱ្យអស់ពីលទ្ធភាព តាមតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពារសុខុមាលភាព សិទ្ធ និងសន្តិសុខសម្រាប់ស្រ្តី និងកុមារ៕

អត្ថបទដែលទាក់ទង

ទីក្រុងកែប ខេត្តកែប ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
2025/10/14 10:06:05 pm        1
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
2025/10/14 09:54:09 pm        1
ទេសរដ្ឋមន្រ្តី គន់ គីម អរគុណប្រ៊ុយណេសម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយ
2025/10/14 09:47:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងកែប ខេត្តកែប ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

2025/10/14 10:06:05 pm
​កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
2025/10/14 09:54:09 pm
​ទេសរដ្ឋមន្រ្តី គន់ គីម អរគុណប្រ៊ុយណេសម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយ
2025/10/14 09:47:52 pm
​ឥណ្ឌូនេស៊ី សន្យាជំរុញជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ
2025/10/14 08:52:16 pm
​កម្ពុជា-ម៉ាឡេស៊ីសន្យាបន្ដកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
2025/10/14 08:33:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/14 08:36:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/14 06:13:20 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am