ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ចុះពិនិត្យទីតាំងដីកំពុងមានទំនាស់ នៅចំណុចអូរពីរ ភ្នំគីង្គក់ នៅភូមិរួតចំប៉ី

2022/02/04 07:27:04 pm        223

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានចុះពិនិត្យទីតាំងដីនៅត្រង់ចំណុចអូរពីរ ភ្នំគីង្គក់ ស្ថិតនៅភូមិរួតចំប៉ី កំពុងមានទំនាស់រវាងពលរដ្ឋ និងបក្ខពួកក្រុមលោក និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ដែលជាបុគ្គលល្បីមួយរូប សំបូរមានរឿងអាស្រូវក្ដីក្ដាំងរឿងវិវាទដីធ្លី។ 

ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនាពេលនោះដែរ ឯកឧត្តម ហួន វណ្ណនិត អភិបាលរង​និង​ជាអនុប្រធានគណះកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ​បានឲ្យដឹងថា ទីតាំងទំនាស់ដីចំណី​អូររបស់រដ្ឋ​ខាងលើនៅឆ្នាំ២០០២នេះ ​គឺជាដី​គ្រប់គ្រង ដោយ​អាជ្ញាធរ​សង្កាត់​អូរស្មាច់ ដើម្បី​ធ្វើការអភិវឌ្ឍ​ជាផលប្រយោជន៍ផ្សេងៗ របស់សាធារណៈលុះដល់ឆ្នាំ២០២០ ដល់២០២១ មាន​ចលនា​ជនខិលខូច​បាន​ចូលមកកាប់ស្ការបង្កើត​ជា​ទំនាស់​កើត​មាន​ឡើងជា​ហូរហែរ​។

ឯកឧត្តម បញ្ជាក់ថា៖ ក្នុងនោះដែរ​ក្រុមការងារបានចុះពិនិត្យជាក់ស្តែង​លើដីរដ្ឋកំពុង​មាន​ទំនាស់​ដោយដី​ផ្នែកខ្លះក៏មានការទទូលស្គាល់​ពី​អតីត​ចៅសង្កាត់មុន​ និងដីផ្នែកខ្លះទៀត​ក៏​មិន​បាន​ទទួល​ស្គាល់នោះទេ។

ឯកឧត្តម បន្ដថា ការចុះពិនិត្យទីតាំង​ដីកំពុង​មានទំនាស់​ខាងលើនេះដែរ​ក្រុមការងារ​បានសម្រេច​និងកំណត់​យកដីចំណីអូរសងខាងចម្ងាយ ១០០ម៉ែត្រ ពី​បណ្តោយ​អូរធម្មជាតិ​ជាក់​ស្តែង​ដើម្បី​កុំឲ្យ​មាន​ការ​រុករានបន្តទៀត​របស់ជនខិលខូច​មួយចំនួន​ដែល​តែង​តែ​រំលោភទន្ទ្រាន​យក​​នោះ។

គួរបញ្ជាក់ផងដែរថា ដីរដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កន្លងមក និងបច្ចុប្បន្ននេះ​ ត្រូវ​បាន​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់​រួមទាំង​បក្សពួក​កំពុង​តែ​ចូល​កាប់​ទន្ទ្រានដីបោះបង្គោល​ព្រំដីចែកគ្នា​លក់ជាបន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹង​ផ្តល់​ពលរដ្ឋ​ទៅ​ប្រព័ន្ធតុលាការផងដែរ។

សូម​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​រំលោភបំពាន​ពី​បក្ខពួក​និង​​ក្រុម​លោក និត សុវណ្ណារ៉ា ​កំពុង​សិក្សា​ផ្លូវច្បាប់ធ្វើឯកសារ​ គ្រោង​ប្ដឹង​ទៅ​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្ដិធម៌​ឯកឧត្តម កើត រិទ្ធ និង​អង្គភាពប្រឆាំង​អំពើពុករលួយ​ ហៅ​កាត់ថាACU ផងដែរ៕

ពាក់វែនតាខ្មៅ លោក និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm