កងទ័ព​រុស្ស៊ី និង​បេឡា​រុស្ស​ធ្វើ​សម​យុទ្ធ​ហ្វឹកហាត់​រួមគ្នា

2022/02/04 07:42:38 pm        1.4 K

​បេឡា​រុស្ស៖ ក្រុមមន្ត្រី​បាន​និយាយថា កងទ័ព​រុស្ស៊ី និង​បេឡា​រុសបានធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺនប្រយុទ្ធ​រួមគ្នានៅ​ទីតាំង​បាញ់​ក្នុង​តំបន់ Brestsky ប្រទេស​បេឡា​រុស្ស ខណៈដែល​ការព្រួយបារម្ភ​នៅតែ​បន្ត​កើតមាន ​ជុំវិញ​ការបង្កើន​កងទ័ព​រុស្ស៊ីនៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ក្រសួងការពារជាតិ​រុស្ស៊ីបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សមយុទ្ធ​នេះ​ពាក់ព័ន្ធ​នឹង​កងកាំភ្លើង​ធំ និង​កងរថក្រោះ រួមទាំង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង​កងទ័ពអាកាស​។ ដោយ​បន្ថែម​ទៅលើទាហាន​ប្រមាណ ១០ម៉ឺននាក់​ដែល​ដាក់ពង្រាយ​នៅ​ជិត​ប្រទេសអ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី​បានផ្លាស់ប្តូរ​កងកម្លាំង​ពី​តំបន់​ស៊ី​បេ​រី និង​ចុង​បូព៌ាសម្រាប់សមយុទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួនគឺ​ប្រទេសបេឡា​រុស ដែលមាន​ព្រំប្រទល់​ជាប់ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រធាន​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មានថា ទីក្រុង​មូ​ស្គូ ពេលនេះ​បានដាក់​ពង្រាយ​កងទ័ព និង​ឧបករណ៍​បន្ថែមទៀត​ទៅ​កាន់​ប្រទេសបេឡា​រុស្ស ច្រើនជាង​ពេលណា​ទាំងអស់​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ការដាក់​ពង្រាយ​នេះពង្រឹងបន្ថែមទៀត​ នូវ​វត្តមាន​យោធា​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​មានការ​ព្រួយបារម្ភ​រប​ស់​ប្រទេសលោកខាងលិច​ ចំពោះ​ការឈ្លានពាន​ដែល​បានគ្រោង​ទុក​។ ប៉ុន្តែ​ទីក្រុង​ម៉ូស្គូបាន​បដិសេធថា ខ្លួន​គ្មាន​ចេតនា​វាយប្រហារប្រទេសជិតខាង​របស់ខ្លួន​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm