ជំនួយផ្គត់ផ្គង់ហូរចូលតំបន់ហ្កាហ្សា យ៉ាងច្រើនលើសលប់ ខណៈបទឈប់បាញ់នៅតែបន្ត

2025/10/13 07:16:36 pm        92

រថយន្តដឹកទំនិញរាប់រយគ្រឿង ដែលមានផ្ទុកគ្រឿងផ្គត់ផ្គង់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានឆ្លងកាត់ព្រំដែនក្រុង Rafah ផ្នែកខាងប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ (១២ តុលា) ចូលទៅតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ថ្មីដែលកំពុងបន្ត ខណៈប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ធ្វើដំណើរត្រឡប់ទៅផ្ទះសម្បែងវិញ។

ទន្ទឹមនឹងនេះ មេដឹកនាំពិភពលោកត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំគ្នានៅអេហ្ស៊ីប នាថ្ងៃចន្ទ (១៣ តុលា) នេះ ដើម្បីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាពរបស់សហរដ្ឋអាមេរិក។ អឌ្ឍចន្ទក្រហមអេហ្ស៊ីប បាននិយាយថា រថយន្តដឹកទំនិញទាំងនោះនឹងត្រូវត្រួតពិនិត្យដោយកងកម្លាំងអ៊ីស្រាអែល មុនពេលអនុញ្ញាតឱ្យចូល ដោយដឹកសម្ភារៈវេជ្ជសាស្រ្ត តង់ ភួយ ស្បៀងអាហារ និងប្រេងឥន្ធនៈជាដើម។

អេហ្ស៊ីបនិយាយថា ខ្លួនកំពុងបញ្ជូនរថយន្តដឹកជំនួយចំនួន ៤០០គ្រឿង ហើយអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនមានស្បៀងអាហារ ឱសថ និងជំនួយមនុស្សធម៌ផ្សេងទៀតប្រហែល ១៧ម៉ឺនតោន ដែលត្រៀមរួចជាស្រេច។ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "នោះជាស្បៀងសំខាន់ៗ និងគ្រប់គ្រាន់ដើម្បីចិញ្ចឹមប្រជាជនហ្កាហ្សាទាំងមូល ដែលមានជាង ២លាននាក់ ក្នុងពេល ៣ខែ"។

គួរឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យ ទី១២ ខែតុលា តទៅ បរិមាណជំនួយចូលក្នុងតំបន់ហ្កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ត្រូវរំពឹងថានឹងកើនឡើងដល់ប្រហែល ៦០០រថយន្ត ក្នុងមួយថ្ងៃ ដូចដែលបានគូសបញ្ជាក់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm