ក្រសួងកសិកម្មដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី FARMBOOK APP ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​មន្រ្តី​កសិកម្មឃុំ

2025/10/13 08:06:30 pm        378

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បាន​រៀប​ចំ​វ​គ្គ​បណ្តុះ​បណ្តាលស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូ​វ​ការ​នូវ​កម្ម​វិធី FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ដើម្បី​ងាយស្រួលក្នុងការចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បី​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានបញ្ហាប្រឈម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីនេះ បាន​សម្តែង​ការ​អបអរសាទរដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ទាំងអស់ ដែលបានប្រលងជាប់ ហើយ​ការ​ចែក​ជូន​កុំព្យូទ័របន្ទះនេះ ជាការគិតគូរច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការជួយ​សម្រួល​ដល់​ការ​អនុវត្ត​ការងារឱ្យកាន់តែមានប្រសិទ្ធភាព ប្រើប្រាស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និង​ផ្សព្វ​ផ្សាយ​អ្វី​ដែរ​ត្រឹមត្រូវជាប្រយោជន៍ដល់ប្រជាកសិករ។

ទាក់ទិនការដាក់ឱ្យប្រើប្រាស់កម្មវិធី FARMBOOK APP នេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បី​បណ្ដុះបណ្ដាលមន្ដ្រីកសិកម្មឃុំ អំពីការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សា​ប៉ាន់​ស្មាន​ផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការ និង​ព័ត៌មាន​របស់​ឣ្នក​ប្រមូល​ទិញ​​ធៀបនឹងទិន្នផល រៀបចំផែនការផលិតសមស្របទៅនឹងតម្រូវការទីផ្សារ ប៉ាន់​ប្រមាណ​តម្រូវ​ការ​ធាតុ​ចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​ទាំង​នេះ នឹងត្រូវចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ។

ជាមួយ​នេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃវិស័យកសិកម្ម ធ្វើ​យ៉ាងណាឱ្យប្រជាពលរដ្ឋ «មានហូប មានបាន មានប្រើ និងមានរហូត»។ លើសពីនេះទៀត ឯកឧត្តម បានណែនាំ​ក្នុង​ការ​បម្រើ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ជូន​ប្រជា​កសិករ​ទាំង​បច្ចេក​ទេស​កសិកម្ម កត្តាទីផ្សារ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមាន​វិធីសាស្រ្ត​ក្នុង​ការ​ពន្យល់​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជា​កសិករ ជាពិសេសការប្រមូលផ្តុំកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍ជាច្រើន បានកម្ចីការប្រាក់ទាប លើកកម្ពស់ជីវភាព និង​មាន​សេដ្ឋកិច្ច​មាត្រ​ដ្ឋាន​។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់​មន្រ្តី​កសិកម្ម​ឃុំ-សង្កាត់ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុបប្រចាំកម្ពុជា និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ព្រម​ទាំងលោកគ្រូ អ្នកគ្រូ និងមន្រ្តីជំនាញ ដែលជួយ​សហការ​រៀបចំ​កម្ម​វិ​ធី​នេះ​ដើ​ម្បី​ជួយ​ដល់​មន្រ្តី​កសិកម្ម​ឃុំឱ្យ​កាន់តែមានគុណភាព និងសមត្ថភាពមួយកម្រិត​ទៀត​ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​ទាំង​អស់​នៅ​កម្ពុជាទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm