សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន

2025/10/13 09:18:06 pm        169

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅទីក្រុងប៉េកំាង ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនេះ ប្រារព្ធធ្វើឡើងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយមានវត្តមានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ជាច្រើនរយនាក់ចូលរួម ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីទូទាំពិភពលោក។

កិច្ចប្រជុំនេះ ក៏ជាកាលានុវត្តមួយក្នុងការពង្រឹងការគាំទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្តការសម្រេចនូវសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងកំណត់គោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

ឯកឧត្តម ស៊ី ជីងពីង បានគូសបញ្ជាក់ថា៣០ឆ្នាំបន្ទាប់ពីសន្និសីទទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៩៥ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកបានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដោយបានត្រួសត្រាយផ្លូវសម្រាប់អនាគតដែលកំណត់ដោយសមភាព ភាពធន់ និងក្តីសង្ឃឹមកាន់តែច្រើនសម្រាប់ស្រ្តី។

ទោះជាលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង បានសម្រេចជាច្រើនហើយក្តីក៏ ឯកឧត្តមប្រធានាធិបតីចិន បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ដូចជាការជំរុញបរិយាកាសសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់ស្រ្តី។ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ការបណ្ដុះបណ្ដាលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់សម្រាប់ស្ត្រី។ ស្ត្រីគួរតែចូលរួមក្នុងការអភិវឌ្ឍបៃតង និងដំណើរការទំនើបភាវូបនីយកម្ម ដូចជាការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ព្រមទាំងការសម្រេចចិត្តក្នុងចំណែកស្មើគ្នានៃអត្ថប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ឯកឧត្តមបន្តថា គេត្រូវរួមគ្នាបង្កើតក្របខណ្ឌអភិបាលកិច្ចសកលសម្រាប់ស្ត្រី និងការចូលរួមនៅទូទាំងវិស័យដែលមានធនធានគ្រប់គ្រាន់សម្រាប់ស្ត្រីទាំងអស់ និងដើម្បីលើកកម្ពស់តម្លៃរួម និងក្រមសីលធម៌នៅក្នុងសង្គម។ រួមគ្នាបង្កើតសករាជថ្មីសម្រាប់អភិបាលកិច្ចសកលសម្រាប់ស្ត្រី។ 

ក្នុងរយៈពេល ៥ ឆ្នាំ ប្រទេសចិននឹងបរិច្ចាគ ១០ លានដុល្លារអាមេរិកជូនដល់អង្គការ UN Women, និងថវិកា១00 លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង សម្រាប់មូលនិធិជួយដល់ស្រ្តី និងក្មេងស្រី និងដៃគូពាក់ព័ន្ធ និងគម្រោងខ្នាតតូចៗចំនួន ១០០០ គម្រោង សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងស្រ្តីចិន ជាង ៥០ ០០០ នាក់ និងការបង្កើតមជ្ឈមណ្ឌលស្ត្រីសម្រាប់អភិវឌ្ឍសមត្ថភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ និងដៃគូដើម្បីបណ្តុះបណ្តាលស្ត្រីដែលមានទេពកោសល្យបន្ថែមទៀត។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំជាផ្លូវការហើយ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នឹងស្តាប់នូវបទអន្តរាគមន៍ពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងបណ្តាដៃគូនានា អំពីវឌ្ឍភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកំាងឆ្នាំ១៩៩៥។ សម្តេចមហារដ្ឋសភាធិបតី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ នៅរសៀល ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥នេះ ផងដែរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm