អ៊ីស្រាអែលនឹងជូនរង្វាន់កិត្តិយសស៊ីវិលខ្ពង់ខ្ពស់បំផុតដល់លោក Trump ដោយសារកិច្ចព្រមព្រៀងបទឈប់បាញ់

2025/10/13 10:30:17 pm        441

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ បាននិយាយថា លោកនឹងប្រគល់រង្វាន់ជនស៊ីវិលខ្ពង់ខ្ពស់បំផុតរបស់ប្រទេសនេះដល់សមភាគីអាមេរិក គឺលោក Donald Trump ដោយសារតួនាទីរបស់លោក ក្នុងការធានាបាននូវការដោះលែងចំណាប់ថ្នូរពីតំបន់ហ្កាហ្សា និងជួយនាំឲ្យសង្រ្គាមឈានដល់ទីបញ្ចប់។

លោក Herzog បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តាមរយៈការខិតខំប្រឹងប្រែងមិនមានភាពនឿយហត់របស់លោក លោកប្រធានាធិបតី Trump មិនត្រឹមតែបានជួយនាំមនុស្សជាទីស្រលាញ់របស់យើងឲ្យបានវិលមកផ្ទះសម្បែងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ផ្ដើមបង្កើតគ្រឹះ សម្រាប់យុគសម័យថ្មី នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានកសាងឡើងដោយផ្អែកលើសន្តិសុខ កិច្ចសហប្រតិបត្តិការ និងក្តីសង្ឃឹមពិតប្រាកដ សម្រាប់អនាគតប្រកបដោយសន្តិភាព»។ វានឹងក្លាយជាកិត្តិយសដ៏ធំអស្ចារ្យ សម្រាប់ខ្ញុំ ដែលនឹងបំពាក់គ្រឿងឥស្សរយសជូនលោក ក្នុងនាមជាប្រធានាធិបតីអ៊ីស្រាអែល»។

លោក Herzog បាននិយាយថា រង្វាន់ដ៏មានកិត្តិយសនេះនឹងត្រូវបានប្រគល់ជូន នៅ «ប៉ុន្មានខែខាងមុខ» ហើយថា លោកនឹងជូនដំណឹងដល់លោក Trump អំពីការសម្រេចចិត្តរបស់លោក នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ច នៅអ៊ីស្រាអែល នាថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ។

គួរបញ្ជាក់ថា ផែនការ ២០ចំណុចរបស់លោក Trump មានគោលបំណងបញ្ចប់សង្រ្គាមជាង ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប្រធានាធិបតីអ៊ីស្រាអែល បានបញ្ជាក់បន្ថែមថា រង្វាន់ប្រគល់ដោយប្រធានាធិបតីអ៊ីស្រាអែលនេះ ត្រូវបានជូនដល់បុគ្គលដែលបានចូលរួមចំណែកដ៏វិសេសវិសាលដល់រដ្ឋអ៊ីស្រាអែល ឬចំពោះមនុស្សជាតិ។ អ៊ីស្រាអែលធ្លាប់បានបំពាក់មេដាយកិត្តិយសនេះដល់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ក្នុងឆ្នាំ២០១៣៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm