នាយក២១រូប និងគ្រូបង្រៀនចំនួន ៨០រូប ត្រូវបានចាត់ទុកជានាយកល្អគ្រូល្អក្នុងវិស័យអប់រំ

2022/02/04 08:21:53 pm        761

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសមាសភាព នាយកសាលាចំនួន ២១រូប និងគ្រូបង្រៀនចំនួន ៨០ រូបជានាយកល្អ និងគ្រូបង្រៀនល្អក្នុងវិស័យអប់រំ។ នេះបើផ្អែកលើប្រកាស ស្ដីពីការដំឡើងឋានៈវិជ្ជាជីវៈជានាយកល្អ គ្រូល្អ ក្នុងក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន។

ជាការលើកទឹកចិត្តចំពោះនាយកសាលា ក៏ដូចជាគ្រូបង្រៀន ដែលខិតខំបំពេញការងារល្អប្រសើរ​សម្រាប់​វិស័យអប់រំ ក្រសួងអប់រំបានបង្ហាញនូវសមាសភាព ​នាយកសាលាចំនួន ២១រូប និង​គ្រូបង្រៀនចំនួន ៨០ រូបជានាយកល្អ និងគ្រូបង្រៀនល្អក្នុងវិស័យអប់រំ។

ចំពោះនាយកល្អទាំង ២១រូបនេះ គឺជាគណៈគ្រប់គ្រងសាលាដែលស្ថិតនៅបណ្ដារាជធានី ខេត្តមួយចំនួនដូចជា ខេត្តសៀមរាប កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត បាត់ដំបង ស្វាយរៀង និងរាជធានីភ្នំពេញ ​ដែលមាននាយកសាលាល្អច្រើនជាងគេ។

តាមសេចក្ដីប្រកាសនេះ បង្ហាញថា រាជធានីភ្នំពេញមាននាយកសាលាល្អចំនួន ៥រូប មានដូចជា​នាយកសាលាបឋមសិក្សាទួលគោក បឋមសិក្សាព្រះនរោត្តម បឋមសិក្សាបាក់ទូក បឋម​សិក្សាចតុមុខ និងបឋមសិក្សាបឹងសាឡាង។

ក្នុងនាមជានាយកល្អមួយរូបលោក យឹម ចំរើន ជានាយកសាលាបឋមសិក្សាបឹងសាឡាង បានបង្ហាញពីភាពសប្បាយរីករាយក្នុងការទទួលស្គាល់នេះ។

លោកថា នេះជាការជំរុញទឹកចិត្តក្នុងការអនុវត្តការងារឱ្យកាន់តែខ្លាំងក្លា ដើម្បីកុមារ ពលរដ្ឋ​ជាពិសេសដើម្បីអនាគតប្រទេសជាតិនាពេលខាងមុខ។

លោក បន្តទៀតដែរថា ការងារជាគណៈគ្រប់គ្រងសាលា ​គឺទាមទារនូវឆន្ទៈបំពេញតួនាទីវិជ្ជាជីវៈ ចំណេះដឹង ​និងត្រូវផ្តោតសំខាន់​លើការគ្រប់គ្រងទៅទាំងការរៀន​ បង្រៀន និង​ការ​ប្រកាន់ខ្ជាប់​វិន័យល្អ ​និងសាមគ្គីភាពក្នុងគ្រឹះស្ថានសិក្សាទាំងមូលផងដែរ។

ពាក់នឹងការបង្រៀននៅទីតាំងសាលានេះ អាណាព្យាបាលដែលមានកូន​កំពុងសិក្សាក៏កោតសសើរ​ចំពោះការគ្រប់គ្រងទូទៅរបស់លោកនាយកសាលាផងដែរ។

អាណាព្យាបាលបញ្ជាក់ថា​ សាលាបឋមសិក្សាបឹងសាឡាង​ គឺមានការបង្រៀនល្អ ភ្ជាប់ជាមួយវិន័យ និង​ការសម្អាតបរិស្ថានដែលផ្ដល់នូវផាសុខភាពសម្រាប់សិស្ស។

ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តម រស់ សុវាចា លើកឡើងថា គុណភាពគណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា និងគុណភាពគ្រូបង្រៀនអាចជះឥទ្ធិពលវិជ្ជមានលើគុណភាពអប់រំ ​ទូទាំងប្រទេសកម្ពុជា។ គណៈគ្រប់គ្រងសាលា ​និងគ្រូបង្រៀនដើរតួនាទីសំខាន់ក្នុងការរៀន និងបង្រៀនទាំងមុន និង​ក្នុងបរិបទកូវីដ-១៩។

រាជរដ្ឋាភិបាលក៏បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដោយចាត់ទុកការ​អភិវឌ្ឍ​ធនធានមនុស្សជាអាទិភាពទី ១។ ការផ្ដល់ចំណាត់ថ្នាក់ជានាយកល្អ ​និងគ្រូបង្រៀនល្អនេះ គឺ​សំដៅទាក់ទាញ​អភិវឌ្ឍន៍​ គាំទ្រ​លើកទឹកចិត្ត ​និងរក្សាគ្រូបង្រៀន ​អ្នក​គ្រប់គ្រងសាលារៀន ឱ្យ​បម្រើការក្នុងប្រព័ន្ធអប់រំ ​ប្រកបដោយឧត្តមភាព ​និងចីរភាព ដើម្បីឆ្លើយតបទៅនឹងវប្បធម៌​សិក្សា​ពេញមួយជីវិត៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm