ប្រធានាធិបតីចិនលោក Xi អំពាវនាវឲ្យមានវត្តមានស្ត្រីកាន់តែច្រើន ក្នុងអភិបាលកិច្ច

2025/10/13 11:13:10 pm        68

នាថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ នៅឯកិច្ចប្រជុំកំពូលស្ត្រីសកល ក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឲ្យមានតំណាងស្ត្រីកាន់តែច្រើនឡើងៗ ទាំងនៅក្នុងវិស័យនយោបាយ និងរដ្ឋាភិបាល ជាចំណាត់ការមួយដែលលោកបាននិយាយថា នឹងធានាបានថា សមភាពយេនឌ័រ «ត្រូវបានធ្វើឲ្យក្លាយជាចំណែកយ៉ាងពិតប្រាកដ» របស់សង្គម។

អាជ្ញាធរបានឲ្យដឹងថា «កិច្ចប្រជុំមេដឹកនាំពិភពលោក ស្តីពីស្ត្រី» រយៈពេល ២ថ្ងៃដែលត្រូវបានរៀបចំឡើងរួមជាមួយអង្គការ UN Women ប្រឹងប្រែងជំរុញបន្ថែមទៀតដល់ការអភិវឌ្ឍរបស់ស្ត្រីនៅទូទាំងពិភពលោក សមភាពយេនឌ័រ និងការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់ស្ត្រី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំមកពីប្រទេសអ៊ីស្លង់ ស្រីលង្កា ហ្គាណា ដូមីនីក និងម៉ូសំប៊ិក កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្នុងឱកាសនោះ លោក Xi បានមានប្រសាសន៍ថា បណ្តាប្រទេសនានា ចាំបាច់ត្រូវ «ពង្រីកបន្ថែមបណ្តាញ ដើម្បីឲ្យស្ត្រីចូលរួម ក្នុងការធ្វើនយោបាយ និងការសម្រេចចិត្តនានា ហើយនិងលើកកម្ពស់ការចូលរួមយ៉ាងទូលំទូលាយរបស់ស្ត្រី ក្នុងអភិបាលរកិច្ចជាតិ និងសង្គម»។ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាព គឺជាតម្រូវការជាមុន សម្រាប់ការអភិវឌ្ឍគ្រប់វិស័យរបស់ស្ត្រី។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ កើតមានឡើងនៅពេលដែលប្រទេសចិន បានបោះជំហានយ៉ាងធំ ក្នុងការអប់រំស្ត្រី ដែលមានប្រហែល ៥០ភាគរយនៃសិស្ស នៅឧត្តមសិក្សា និងប្រហែល ៤៣ភាគរយនៃចំនួនប្រជាជនដែលមានការងារធ្វើសរុប៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm