សហភាពអឺរ៉ុប ចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តើរៗនូវប្រព័ន្ធព្រំដែនឌីជីថលថ្មី

2025/10/13 11:18:04 pm        97

បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តើរៗនូវប្រព័ន្ធច្រកព្រំដែនចេញចូលឌីជីថលថ្មី កាលពីថ្ងៃអាទិត្យ (១២ តុលា) នៅព្រំដែនខាងក្រៅរបស់ប្លុកនេះ ដោយដំណើរការចុះឈ្មោះតាមបណ្ដាញអេឡិចត្រូនិចសម្រាប់ទិន្នន័យរបស់ជនជាតិមិនមែនសហភាពអឺរ៉ុប។

ប្រព័ន្ធចូល/ចេញ (EES) ស្វ័យប្រវត្តិ ដែលតម្រូវឱ្យអ្នកធ្វើដំណើរចុះឈ្មោះនៅព្រំដែនដោយការស្កែនលិខិតឆ្លងដែន និងស្នាមម្រាមដៃ និងរូបថតរបស់ពួកគេ នឹងត្រូវបានដាក់ចេញជាផ្លូវការពេញលេញក្នុងរយៈពេល ៦ខែ។

ចំណាត់ការនេះមានគោលបំណងត្រួតពិនិត្យអ្នកស្នាក់នៅលើសកាលបរិច្ឆេទកំណត់ ដោះស្រាយរឿងក្លែងបន្លំអត្តសញ្ញាណ និងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ស្របពេលមានសម្ពាធខ្លាំងក្នុងប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ឱ្យអ្នកនយោបាយប្រកាន់ជំហរតឹងរ៉ឹងជាងមុនលើបញ្ហានេះ។

ពលរដ្ឋដែលមិនមែនសហភាពអឺរ៉ុប នឹងត្រូវចុះព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលចូលទៅក្នុងតំបន់ ស្ហ៊ែង៉ិន (Schengen) ជាលើកដំបូង - ពោលគឺប្រទេសជាសមាជិក EU ទាំងអស់ ក្រៅពីអៀរឡង់ និងស៊ីប ប៉ុន្តែរួមមានអ៊ីស្លង់ ន័រវែស ស្វីស និងលិចតិនស្តាញ។ EU និយាយថា ប្រព័ន្ធនេះគួរតែដំណើរការពេញលេញ ជាមួយនឹងការបោះត្រាលិខិតឆ្លងដែនផ្ទាល់ដៃត្រូវជំនួសទៅជាត្រាអេឡិចត្រូនិក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តទៅ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        1
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm