កូរ៉េ នឹងលុបបំបាត់ពន្ធស្មើរសូន្យមានជាង ៩២% លើទំនិញនាំចេញពីកម្ពុជា

2022/02/04 08:42:18 pm        459

ភ្នំពេញ៖ ការនាំទំនិញចេញរបស់កម្ពុជាទៅប្រទេសកូរ៉េខាងត្បូង នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ស្ថិតក្រោមបន្ទាត់ពន្ធសូន្យមានប្រមាណ ៩២% ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងលើក​ឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េខាងត្បូង នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នំា២០២២នេះថា បច្ចុប្បន្ន​កម្ពុជា​កំពុង​អនុវត្តនីតិវិធីបន្ត តាម​រយៈក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ​ដើម្បី​ផ្ញើរ​សេចក្តីជូនដំណឹង​ទៅភាគីកូរ៉េ ក្នុងនោះកម្ពុជា​នឹងរង់ចាំទទួល​ នូវសេចក្តីជូនដំណឹងពីកូរ៉េ ​ហើយច្បាប់នេះ​ចូលជាធរមានក្រោយពី ៦០ថ្ងៃ ​បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន។

ឯកឧត្តម លើកឡើងបន្តថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន កម្ពុជា​នឹង​ទទួលបានប្រយោជន៍ ​ជាច្រើនតាមរយៈនៃកិច្ចព្រមព្រៀងនេះ ដូចជាការនាំចេញផលិតផល​ឧស្សាហកម្ម ​ផលិតផលកសិកម្ម បន្ថែមលើទំហំដែលនាំចេញ ​មានស្រាប់ ជាពិសេសភាគីកូរ៉េ​គឺ​បាន​ផ្តល់ទីផ្សារមកឲ្យកម្ពុជា​ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ​ក្រោម បន្ទាត់ពន្ធមានប្រមាណជាង ៩៥%​ ក្នុងនោះភាគីកូរ៉េនឹងលុបបំបាត់ពន្ធស្មើរសូន្យ ​មានចំនួនជាង ៩២% ​សម្រាប់ការនាំចេញផលិត​ ផលរបស់កម្ពុជា ។ ​ដោយឡែកភាគីកូរ៉េ ក៏ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនពីកម្ពុជាផងដែរ។

បើតាមប្រភពខាងលើ ទំនិញសំខាន់ៗដែលនាំចេញមានអត្រាពន្ធស្មើសូន្យរួមមាន៖ ទំនិញ​ឧស្សាហកម្ម​ដូចជា ជ័រកៅស៊ូ, គ្រឿងសង្ហារឹម, គ្រឿងបង្គុំ អេឡិចត្រូនិច, ឧស្សាហកម្មកែច្នៃ​ម្ហូប​អាហារ, ការបូប, សំលៀកបំពាក់, ស្បែកជើង, ខ្សែកាបអេឡិចត្រូនិច, សម្ភារៈកីឡា ​និងទំនិញ ឧស្សាហកម្មផ្សេងៗទៀត។ ​ចំណែកទំនិញកសិកម្មមានដូចជា ម្រេច, ស្វាយចន្ទី, ដំឡូង, ចេកអំបូង, ថ្នាំជក់, ពោត, កាហ្វេ, គ្រាប់ធុញ្ញ ជាតិផ្សេងៗទៀត ​ទំនិញវារីវប្បកម្ម, សាច់​ និងត្រីជាដើម។

យោង​តាមរបាយការណ៍​ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៩៦៥លាដុល្លារ ក្នុងឆ្នាំ២០២១​ កើនឡើង ​៩ភាគរយធៀបនឹងឆ្នាំ២០២០។ ក្នុងនោះកម្ពុជា​នាំចេញទំនិញទៅកូរ៉េខាងត្បូង​ មានតម្លៃ ៣៤១លានដុល្លារ​ កើនឡើង ៧ភាគរយ៕​

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm