YouTube ព្រមានថា បម្រាមប្រើប្រាស់បណ្ដាញសង្គមរបស់អូស្ត្រាលី នឹងមិនធ្វើឲ្យកុមារសុវត្ថិភាពឡើយ

2025/10/13 11:28:34 pm        62

បណ្ដាញសង្គមផ្សាយវីដេអូកម្រិតយក្ស គឺ YouTube បានព្រមាននៅថ្ងៃចន្ទ (ទី១៣ ខែតុលា) ថា ការជំរុញរបស់ប្រទេសអូស្ត្រាលី ក្នុងការហាមប្រាមកុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម គឺមានចេតនាល្អ ប៉ុន្តែនឹងមិនធ្វើឲ្យពួកគេមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិតជាងមុននោះឡើយ។

គួរដឹងថា លោកនាយករដ្ឋមន្ត្រី Anthony Albanese ក្នុងឆ្នាំ២០២៤ បានបង្ហាញនូវច្បាប់ដ៏លេចធ្លោ ដែលនឹងហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្ដាញសង្គមនៅចុងឆ្នាំ២០២៥ នេះ។

កម្មវិធីពេញនិយមរបស់បណ្ដាញសង្គម ដូចជា Facebook, TikTok និង Instagram ជាដើម ប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ ប្រសិនបើបំពាននឹងច្បាប់នវ។ ហើយ YouTube ដែលនឹងត្រូវស្ថិតក្រោមការហាមឃាត់ផងដែរនោះ បានផ្ដល់ហេតុផលថា ខ្លួនមិនមែនជាកម្មវិធីបណ្ដាញសង្គមនោះទេ ហើយគួរតែទទួលបានការលើកលែងមួយចំនួន។

ស្ត្រីអ្នកនាំពាក្យប្រចាំតំបន់របស់ក្រុមហ៊ុន គឺលោកស្រី Rachel Lord បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា ការហាមប្រាមនេះ គឺ «មានចេតនាល្អ» ប៉ុន្តែនឹងប្រឈមជាមួយការមាន «ផលវិបាកដោយអចេតនា»។ នៅថ្ងៃទី១៣ ខែតុលា លោកស្រី បានលើកឡើងថា៖ «ច្បាប់នឹងមិនត្រឹមតែពិបាកខ្លាំង ក្នុងការអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងមិនបំពេញតាមការសន្យា ក្នុងការធ្វើឲ្យកុមារកាន់តែមានសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ»។

លោកស្រី បានបញ្ជាក់បន្ថែមថា៖ «ច្បាប់ដែលបានបង្កើតយ៉ាងល្អនេះ អាចជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីកសាងកិច្ចខិតខំប្រឹងប្រែងក្នុងឧស្សាហកម្មនេះ ដើម្បីការពារកុមារ និងក្មេងជំទង់ឲ្យមានសុវត្ថិភាពជាងមុន នៅលើប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែដំណោះស្រាយ ក្នុងការការពារកុមារឲ្យមានសុវត្ថិភាពជាងមុននៅលើប្រព័ន្ធអ៊ីនធឺណិតនេះ គឺមិនបានបញ្ឈប់ពួកគេមិនឲ្យប្រើប្រាស់អ៊ីនធឺណិតនោះឡើយ»។

សូមបញ្ជាក់បន្ថែមថា អូស្ត្រាលី គឺជាប្រទេសនាំមុខគេក្នុងកិច្ចប្រឹងប្រែងសកល ក្នុងការទប់ស្កាត់ផលប៉ះពាល់ដោយសារប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែច្បាប់បច្ចុប្បន្ន ស្ទើរតែមិនមានព័ត៌មានលម្អិត អំពីរបៀបដែលការហាមឃាត់នេះ នឹងត្រូវអនុវត្ត។ ហើយអ្នកជំនាញខ្លះ បារម្ភថា ច្បាប់នេះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm