EU នឹងចាប់ផ្តើមបេសកកម្មត្រួតពិនិត្យព្រំដែនហ្កាហ្សា-អេហ្ស៊ីបឡើងវិញ នៅថ្ងៃទី១៥ ខែតុលា

2025/10/14 12:29:15 am        71

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ បានឲ្យដឹងថា ប្លុកនឹងចាប់ផ្តើមបេសកកម្មស៊ីវិលឡើងវិញ នៅថ្ងៃពុធ ដើម្បីត្រួតពិនិត្យច្រកព្រំដែន Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ដើម្បីជួយគាំទ្រដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

បន្ទាប់ពីក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលក្រុមដំបូងដែលជាផ្នែកនៃកិច្ចព្រមព្រៀងនោះ លោកស្រី Kaja Kallas បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «EU បានត្រៀមរួចជាស្រេច ក្នុងការបំពេញនូវចំណែករួមរបស់ខ្លួន»។ លោកស្រីបានបញ្ជាក់ថា៖ «បេសកកម្មនេះអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្របទឈប់បាញ់»។

គួររំលឹកថា ប្លុកដែលមានសមាជិក ២៧ប្រទេសនេះ បានបង្កើតបេសកកម្មស៊ីវិល ក្នុងឆ្នាំ២០២៥ ដើម្បីជួយត្រួតពិនិត្យការឆ្លងកាត់ព្រំដែន Rafah ប៉ុន្តែវាត្រូវបានផ្អាក ២ឆ្នាំក្រោយមក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានកាន់កាប់តំបន់ហ្កាហ្សា។

បេសកកម្មត្រួតពិនិត្យឈ្មោះ EUBAM មានគោលបំណងផ្តល់នូវវត្តមានភាគីទី៣ ដែលមានភាពអព្យាក្រឹត នៅឯច្រកឆ្លងកាត់ដ៏សំខាន់ និងពាក់ព័ន្ធនឹងនគរបាលមកពីប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង។ អង្គភាពនេះត្រូវបានដាក់ឲ្យប្រតិបត្តិការឡើងវិញបណ្ដោះអាសន្ន កាលពីខែមករា ប៉ុន្តែត្រូវបានផ្អាកម្តងទៀត នៅក្នុងខែមីនា។

ដោយស្វាគមន៍ដល់ការដោះលែងចំណាប់ថ្នូរ នៅថ្ងៃចន្ទនេះ លោកស្រី Kallas បានលើកឡើងពីតួនាទីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុង «ព្រឹត្តិការណ៍ដ៏សំខាន់បំផុតឆ្ពោះទៅរកសន្តិភាព» ដោយនិយាយថា មេដឹកនាំរូបនេះ «បានបង្កើតឲ្យមានលទ្ធភាពទម្លាយភាពទាល់ច្រក»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm