[UPDATE] ចំណាប់ថ្នូរនៅរស់ទាំងអស់ ត្រូវបានដោះលែង ខណៈលោក Trump នឹងថ្លែងសុន្ទរកថា នៅសភាអ៊ីស្រាអែល

2025/10/14 01:11:00 am        98

ចំណាប់ថ្នូរនៅសល់ទាំងអស់ដែលមានជីវិត នៅតំបន់ហ្កាហ្សា ត្រូវបានដោះលែងពីការឃុំខ្លួនរបស់ក្រុមហាម៉ាស ហើយបានវិលត្រលប់ទៅប្រទេសអ៊ីស្រាអែលវិញ បន្ទាប់ពីមានសង្គ្រាមរយៈពេល ២ឆ្នាំ។ ក្រុមចំណាប់ថ្នូរ មានគ្នា ១៣នាក់ ទើបតែត្រូវបានអមដំណើរឆ្លងកាត់ព្រំដែន ដោយយោធាអ៊ីស្រាអែល ក្រោយក្រុមមានចំនួន ៧នាក់ ត្រូវបានដោះលែង នៅព្រឹកថ្ងៃចន្ទ (ទី១៣ ខែតុលា) នេះ។

គួរបញ្ជាក់ថា ជាផ្នែកនៃដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ការដោះលែងអ្នកទោសប៉ាឡេស្ទីន ២៥០នាក់ដែលអនុវត្តទោសជាប់ពន្ធនាគាររយៈពេលវែង និងមួយជីវិត ឥឡូវនេះ កំពុងដំណើរការ ក៏ដូចជាការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនជាង ១.៧០០នាក់ ពីតំបន់ហ្កាហ្សាដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួនដោយមិនមានការចោទប្រកាន់ផ្លូវការ ចាប់តាំងពីមានការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

រីឯប្រធានាធិបតីអាមេរិក លោក Donald Trump ឥឡូវនេះ បានទៅដល់សភាអ៊ីស្រាអែលហើយ ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ លោក Trump នឹងថ្លែងទៅកាន់សមាជិកសភា Knesset ក៏ដូចជាជួបជាមួយក្រុមគ្រួសារនៃចំណាប់ថ្នូរមួយចំនួនផងដែរ។

បន្ទាប់មក លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ជាកន្លែងដែលមេដឹកនាំមកពីប្រទេសជាង ២០ នឹងចូលរួមកិច្ចប្រជុំកំពូល ស្តីពីអនាគតរបស់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm