រដ្ឋមន្រ្តីសុខាភិបាល «មន្ទីរសុខាភិបាល ត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពី ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ដល់មន្ទីរពេទ្យគ្រប់កម្រិត ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ»

2025/10/14 02:59:18 am        137

ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។  

ពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសុខាភិបាល និងបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវចូលរួមក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យមានការសហការសម្របសម្រួល និងឱ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រអស់ពីកម្លាំងកាយចិត្តពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។

បន្ថែមពីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់លោកប្រធានមន្ទីរ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវគោរពអនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ និងមតិយោបល់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវផ្តោតសំខាន់ ២ចំណុចគឺ៖ ១) សារគន្លឹះសម្រាប់ដំណើរការទៅមុខរបស់មូលដ្ឋានសុខាភិបាល ដោយ៖

- ធានាឱ្យមាននិរន្តរភាព លំនឹង ភាពខ្លាំង រឹងមាំ និងបទបែន ដោយក្នុងនាមអ្នកដឹកនាំត្រូវធានាធ្វើឱ្យយ៉ាងណាសេវាមិនមានភាពយឺតយ៉ាវ អាក់ខាន ការដាច់ខ្សែចង្វាក់ ហើយត្រូវធ្វើការក្នុងវប្បធម៌ជោគជ័យ មានវិន័យច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់។

- ត្រូវពង្រឹងការងារជាក្រុម មានសាមគ្គីភាព ភាពរួបរួម ចែករំលែក ផ្តល់ឱ្យគ្នាទៅវិញទៅមក និងជាស្មារតីផងកុំឱ្យបែកជាផ្នែក។ ហើយត្រូវមានការកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត

- ត្រូវបម្រើសេវាដោយ សុចិតភាពសំដៅលើប្រយោជន៍រួមដល់សាធារណជនការទទួលខុសត្រូវ ទាំងសាធារណៈ និងឯកជន

- ថ្នាក់ដឹកនាំ ត្រូវចូលឱ្យដល់មូលដ្ឋានហើយនៅជាប់ជាមួយមន្រ្តីនៃមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក ខេត្ត និងសុខទុក្ខប្រជាពលរដ្ឋជានិច្ច

- ត្រូវគិតអំពីជំនាន់ក្រោយ ដោយចែករំលែកបទពិសោធន៍ ដល់មន្រ្តីសុខាភិបាល ជាពិសេសដល់អ្នកបន្តវេនជាបន្ត ចែករំលែកក្នុងភាពជាអ្នកដឹកនាំ

- ត្រូវសហការការងារឱ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធ និងចេះកៀរគរធនធាន និងចេះប្រើប្រាស់ឱ្យអស់លទ្ធភាព

- ការដឹកនាំត្រូវផ្តល់ជាគំរូ ជាលំនាំ បទពិសោធន៍ ក្រមសីលធម៌ វិជ្ជាជីវៈ ដោយគោរព និងឱ្យតម្លៃលើភារកិច្ចរបស់ខ្លួន។

២) អនុសាសន៍ក្នុងការផ្តាំផ្ញើ និងលើកទឹកចិត្តជំរុញ កាន់តែទទួលបានសមិទ្ធផលល្អ ដើម្បីវឌ្ឍនភាពទៅមុខទៀតដោយ៖

- ការដឹកនាំ មិនត្រូវចេះតែគ្រប់គ្រង ត្រូវទាញមានការសហការចូលរួមពីសហភារតៈរបស់យើងទាំងអស់ ដោយផ្សារភ្ជាប់ជាមួយអង្គតែមួយ ត្រូវមានចក្ខុវិស័យច្បាស់លាស់ ដើម្បីសុខុមាភាពប្រជាជន

- គ្រប់អ្នកដឹកនាំ ចាប់ផ្តើមភារកិច្ចថ្មី ត្រូវបន្ថែមលើប្រវត្តិថ្មី បន្ថែមប្រវត្តិការងារចាស់ ដែលជាការចងចាំ ដល់អ្នកជំនាន់ក្រោយ

- ថ្នាក់ដឹកនាំត្រូវនៅជាមួយមន្រ្តីរាជការ ដោយដើរជាមួយគ្នា កសាងជាមួយគ្នា និងទុក្ខលំបាកជាមួយគ្នា 

- លើកទឹកចិត្តឱ្យនៅតែជាអង្គតែមួយ នាំមានទឹកចិត្តទៅជាមួយគ្នា ហើយជំរុញឱ្យមានការទទួលលទ្ធផលល្អប្រកបមោទនភាព 

- ត្រូវចាំថា រាល់ការសម្រេចចិត្តរបស់យើង ត្រូវមានការគិតឱ្យបានម៉ត់ចត់ ភាពត្រឹមត្រូវ និងឆ្លុះបញ្ចាំងឱ្យមានភាពច្បាស់លាស់។

សូមគូសរំលេចដែរ លោកវេជ្ជបណ្ឌិត តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទទួលបានការតែងតាំងថ្មីពីរាជរដ្ឋាភិបាល ទទួលមុខតំណែងបន្តពី ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី ដែលបានចូលនិវត្តន៍ និងត្រូវទទួលភារកិច្ចថ្មី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        94
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm