ទឹកជំនន់នៅម៉ិកស៊ិក ប៉ះពាល់អ្នកស្រុករាប់ម៉ឺនគ្រួសារ ខណៈទាំងអ្នកស្លាប់និងរបួស ឡើងជិត ១៣០នាក់

2025/10/14 04:10:49 pm        210

រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយនៅថ្ងៃចន្ទ (១៣ តុលា) ថា ភ្លៀងធ្លាក់ដ៏ខ្លាំងក្លាបំផុតដែលវាយប្រហារប្រទេសនេះកាលពីសប្តាហ៍មុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៤នាក់ និងប្រមាណ ៦៥នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីសម្ពាធត្រូពិកបានបង្កឱ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកក្នុងផ្នែកខ្លះនៃតំបន់ឆ្នេរឈូងសមុទ្រ និងរដ្ឋភាគកណ្តាល ដែលប៉ះពាល់ដល់អ្នកស្រុករាប់ម៉ឺនគ្រួសារ។

ប្រព័ន្ធអាកាសធាតុ ដែលមិនត្រូវបានគេដាក់ឈ្មោះនេះ បានវាយប្រហារប្រទេសម៉ិកស៊ិកនៅចុងបញ្ចប់នៃរដូវវស្សា បង្កជាមហន្តរាយធម្មជាតិ និងធ្វើឱ្យកម្ពស់ទឹកឡើងលើសកម្រិត នៅក្នុងទន្លេដែលពេញប្រៀបរួចទៅហើយដោយសារភ្លៀងជាច្រើនខែ។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា "ភ្លៀងកាលពីសប្ដាហ៍មុននោះ មិនត្រូវបានរំពឹងថានឹងមានកម្រិតខ្លាំងក្លាបែបនេះទេ"។ លោកស្រីបន្ថែមថា ផ្ទះសម្បែងអ្នកស្រុកប្រហែល ១០ម៉ឺនខ្នង បានរងផលប៉ះពាល់។

អាជ្ញាធរបានដាក់ពង្រាយបុគ្គលិករាប់ពាន់នាក់ ដើម្បីជួយដល់ការជម្លៀស សម្អាត និងតាមដានកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត។ មន្រ្តីការពារស៊ីវិលបាននិយាយថា រដ្ឋ Hidalgo និង Veracruz គឺជាទីដែលរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺរដ្ឋ Veracruz និង Hidalgo ។

ភ្លៀងក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន និងធ្វើឱ្យផ្លូវថ្នល់ពោរពេញដោយល្បប់ភក់។ វីដេអូ និងរូបភាពពីប្រព័ផ្សព្វផ្សាយបានបង្ហាញឱ្យឃើញ ក្រុមសង្គ្រោះបន្ទាន់ ដើរឆ្លងកាត់ទឹកយ៉ាងជ្រៅ ដើម្បីជួយអ្នកស្រុកដែលជាប់គាំង និងបញ្ជូនគ្រឿងផ្គត់ផ្គង់ដល់សហគមន៍ដែលរងផលប៉ះពាល់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm