ប្រមុខ NATO ព្រមានថា រុស្ស៊ី នៅតែគ្រោះថ្នាក់ខ្លាំង ទោះជាខាតបង់ច្រើនក្នុងសមរភូមិក៏ដោយ

2025/10/14 06:50:28 pm        81

អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃចន្ទ (១៣ តុលា) បានព្រមានថា រុស្ស៊ី នៅតែមាន "គ្រោះថ្នាក់ខ្លាំងណាស់" បើទោះបីជាជួបការលំបាក និងជំហានថយក្រោយជាច្រើនក្នុងសមរភូមិក៏ដោយ ខណៈជំរុញឱ្យសម្ព័ន្ធយោធាបន្តពង្រឹងការរារាំង និងការត្រៀមលក្ខណៈស៊ីវិល ស្របពេលទីក្រុងមូស្គូ បង្កើននូវអ្វីដែលមន្រ្តីអឺរ៉ុបហៅថាជាការវាយប្រហារកូនកាត់យ៉ាងចម្រុះទូទាំងទ្វីប។

ថ្លែងប្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧១ របស់សភាណាតូ លោក Rutte បាននិយាយថា "គ្រប់គ្នាមិនគួរមើលស្រាលការគំរាមកំហែង និងសមត្ថភាពរបស់រុស្ស៊ីនោះទេ... ទោះជារុស្ស៊ីមិនខ្លាំងដូចមុនមែន ប៉ុន្តែនៅតែមានគ្រោះថ្នាក់ខ្លាំង ហើយនោះជាមូលហេតុចាំបាច់ណាស់ ដែលណាតូត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់"។ ប្រមុខសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ក៏បានចោទទីក្រុងមូស្គូ ថាកំពុងធ្វើការវាយប្រហារតាមអ៊ីនធឺណិត ការបំផ្លិចបំផ្លាញ និងប្រតិបត្តិការចារកម្ម ប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្ត។

រុស្ស៊ី មិនទាន់អត្ថាធិប្បាយលើការលើកឡើងរបស់លោក Rutte នៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ទាំងឡាយលើសកម្មភាពវាយប្រហារកូនកាត់លើអឺរ៉ុបបែបនេះ ដោយនិយាយថា ការបន្តពង្រីកខ្លួនទៅភាកខាងកើតរបស់ណាតូ និងការផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែនទៅវិញទេ ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm