ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្កា ភៀសខ្លួនទៅកាន់ «ទីតាំងសុវត្ថិភាព» ក្នុងពេលមានការតវ៉ាខ្លាំងក្លា

2025/10/14 07:04:35 pm        151

ប្រធានាធិបតី លោក Andry Rajoelina បានភៀសខ្លួនចេញពីប្រទេសម៉ាដាហ្គាស្កា ដើម្បីការពារជីវិតរបស់លោក ក្នុងពេលមានការតវ៉ានៅទូទាំងប្រទេស ដែលបានចាប់ផ្តើមកាលពីចុងខែមុន។

លោក Rajoelina បានបញ្ជាក់នៅក្នុងសុន្ទរកថាលើបណ្តាញសង្គម Facebook កាលពីថ្ងៃចន្ទថា លោកបានធ្វើដំណើរទៅកាន់ទីមានសុវត្ថិភាពក្រោយពីមានរបាយការណ៍និងពាក្យចចាមអារ៉ាមថា លោកបានជិះយន្តហោះចេញពីប្រទេសកាលពីថ្ងៃអាទិត្យ។

បុរសវ័យ៥១ឆ្នាំរូបនេះ ពុំបានប្រាប់ពីទីកន្លែងស្នាក់នៅរបស់លោកនៅពេលនេះទេ។ ការិយាល័យរបស់លោក Rajoelina បាននិយាយនៅលើបណ្តាញសង្គម Facebook ថា លោក Rajoelina ត្រូវថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីរសៀលថ្ងៃច័ន្ទ ប៉ុន្តែសុន្ទរកថាត្រូវបានពន្យារពេលបន្ទាប់ពី«កងកម្លាំងប្រដាប់អាវុធមួយក្រុមបានគំរាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ»។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងការព្រួយបារម្ភជុំវិញស្ថានភាពនៅក្នុងអតីតអាណានិគមរបស់ប្រទេសរបស់លោក ដែលអង្គការសហប្រជាជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។

ថ្លែងពីកិច្ចប្រជុំកំពូលក្នុងប្រទេសអេហ្ស៊ីប លោក Macron បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើ លោក Rajoelina ត្រូវបានជម្លៀសដោយប្រទេសបារាំងឬយ៉ាងណា។ លោកនិយាយថា «ខ្ញុំនឹងមិនបញ្ជាក់អំពីអ្វីទាំងអស់នៅថ្ងៃនេះ»។ «ខ្ញុំគ្រាន់តែចង់បង្ហាញពីការព្រួយបារម្ភខ្លាំងរបស់យើងតែប៉ុណ្ណោះ»។

ប្រភពយោធាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោក Rajoelina បានចាកចេញពីប្រទេសម៉ាដាហ្គាស្ការ កាលពីថ្ងៃអាទិត្យតាមយន្តហោះ Casa របស់កងទ័ពបារាំង បន្ទាប់ពីត្រូវបានគេនាំទៅកាន់អាកាសយានដ្ឋាន Sainte Marie ដោយឧទ្ធម្ភាគចក្រ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm