ប្រមុខ NATO ជំរុញឱ្យមានការចំណាយលើវិស័យការពារជាតិកាន់តែខ្ពស់ ដើម្បីពង្រឹងសន្តិសុខ

2025/10/14 03:20:58 pm        72

អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការចំណាយលើវិស័យការពារជាតិកាន់តែខ្ពស់ជាងមុន ដើម្បីធានាបានសន្តិសុខ ខណៈសម្ព័ន្ធនេះ ឈានឆ្ពោះទៅរកគោលដៅនៃការបង្កើនការវិនិយោគផ្នែកការពារជាតិរួមគ្នា។

ថ្លែងទៅកាន់សភារបស់អង្គការណាតូក្នុងទីក្រុងយុបយ៉ាណា(Ljubljana) ប្រទេសស្លូវ៉ានី លោក Rutte បាននិយាយថា សម្ព័ន្ធមិត្តអ៊ឺរ៉ុប និងប្រទេសកាណាដា «បច្ចុប្បន្ននេះកំពុងស្ថិតនៅលើគន្លងមួយ» ដើម្បីនាំយកការចំណាយលើវិស័យការពារជាតិរបស់ខ្លួនឱ្យកាន់តែជិតទៅនឹងការចំណាយរបស់សហរដ្ឋអាមេរិក។

លោក Rutte បាននិយាយថា «នេះគឺជាការចាំបាច់ដើម្បីរក្សា អាត្លង់ទិក អាកទិក អឺរ៉ុប និងសហរដ្ឋអាមេរិកឱ្យមានសុវត្ថិភាព» ដោយកត់សម្គាល់ថា រដ្ឋជាសមាជិកបានប្តេជ្ញាក្នុងការវិនិយោគ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិនៅឆ្នាំ២០៣៥ រួមទាំង៣,៥ភាគរយសម្រាប់ការចំណាយការពារជាតិស្នូល។

បច្ចុប្បន្ននេះ ភាគច្រើនក្នុងចំណោមសមាជិកទាំង៣២ប្រទេសរបស់ណាតូ ចំណាយតិចជាង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ពួកគេលើវិស័យការពារជាតិ។ សម័យប្រជុំប្រចាំឆ្នាំរយៈពេល៤ ថ្ងៃរបស់សភាណាតូ ដែលជាស្ថាប័នពិគ្រោះយោបល់សម្រាប់សមាជិកសភាមកពីប្រទេសជាដៃគូ បានបិទបញ្ចប់កាលពីថ្ងៃចន្ទនៅទីក្រុង Ljubljana ដោយមានគណៈប្រតិភូចំនួន២៤៥រូបចូលរួម។

សភាបានអនុម័តសេចក្តីសម្រេចចំនួន៦ ដែលផ្តល់ការណែនាំឱ្យមានភាពធន់កាន់តែខ្លាំងប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស បង្កើនការរារាំង និងការការពារ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខអន្តរអាត្លង់ទិកកាន់តែស៊ីជម្រៅ ស្ថិរភាពកាន់តែប្រសើរនៅក្នុងតំបន់បាល់កង់ខាងលិច ការបន្តគាំទ្រសម្រាប់អ៊ុយក្រែន និងការត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងបច្ចេកវិទ្យានៅពេលអនាគត។

អត្ថបទដែលទាក់ទង

ឯកសារតុលាការបង្ហាញថា ចៅក្រម ICC ដកសិទ្ធិលោករដ្ឋអាជ្ញា Khan ពីសំណុំរឿងរបស់លោក Duterte
2025/10/14 08:21:41 pm        1
មនុស្ស ៩នាក់យ៉ាងតិចស្លាប់ក្នុងអគ្គិភ័យឆាបឆេះឃ្លាំងសារធាតុគីមី និងរោងចក្រកាត់ដេរ នៅរដ្ឋធានីរបស់បង់ក្លាដែស
2025/10/14 08:19:59 pm        2
អេស្ប៉ាញ៖ បទឈប់បាញ់ មិនមានន័យថា និទណ្ឌភាពត្រូវមាន សម្រាប់ «អំពើប្រល័យពូជសាសន៍» នៅហ្កាហ្សា
2025/10/14 07:43:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងកែប ខេត្តកែប ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

2025/10/14 10:06:05 pm
​កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចាប់ដៃគ្នាបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
2025/10/14 09:54:09 pm
​ទេសរដ្ឋមន្រ្តី គន់ គីម អរគុណប្រ៊ុយណេសម្រាប់ការគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយ
2025/10/14 09:47:52 pm
​ឥណ្ឌូនេស៊ី សន្យាជំរុញជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយមនុស្សធម៌ជួយកម្ពុជាក្នុងកិច្ចការគ្រោះមហន្តរាយ
2025/10/14 08:52:16 pm
​កម្ពុជា-ម៉ាឡេស៊ីសន្យាបន្ដកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
2025/10/14 08:33:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/14 08:36:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/09 11:11:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/11 11:45:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am