លោក Trump និងលោក Xi បញ្ឆេះការប្រឈមមុខដាក់គ្នាថ្មីទៀត ដោយធ្វើឲ្យសេដ្ឋកិច្ចសកលមានហានិភ័យ

2025/10/14 10:27:31 pm        233

ជម្លោះសងសឹកគ្នាទៅវិញទៅមកចុងក្រោយបង្អស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន លោក Xi Jinping បានឈានដល់ការប្រឈមមុខដាក់គ្នា កាលពីថ្ងៃចន្ទ (ទី១៣ ខែតុលា) ដោយប្រទេសទាំង២ បានអះអាងថា ភាគីម្ខាងទៀត គឺជាអ្នកត្រូវចាត់វិធានការ។

បន្ទាប់ពីលោក Trump បានបង្ហាញពីការបើកចំហធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង អនុប្រធានាធិបតីអាមេរិក លោក J.D. Vance កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា លទ្ធផលនេះ នឹង «អាស្រ័យលើថា តើចិនឆ្លើយតបយ៉ាងដូចម្ដេច»។ តែប៉ុន្មានម៉ោងក្រោយមក ក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំង នឹងចាត់វិធានការរបស់ខ្លួនតាមជំហានបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានបញ្ចេញនូវអ្វីដែលខ្លួនមើលឃើញថា ជាសកម្មភាពសងសឹករួចហើយនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយនៅឯសន្និសីទកាសែតប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំងថា៖ «ប្រសិនបើសហរដ្ឋអាមេរិកបន្តខុសទិសដៅ ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។ អាជ្ញាធរចិនមិនទាន់បានចេញចំណាត់ការសងសឹកនៅឡើយទេ ចំពោះការគំរាមរបស់លោក Trump ក្នុងការដាក់អត្រាពន្ធ ១០០ភាគរយ ពាក់ព័ន្ធនឹងការទប់ស្កាត់ចុងក្រោយបំផុតរបស់ខ្លួន លើការនាំចេញរ៉ែកម្រ ដោយសារកាតព្វកិច្ចពន្ធនោះមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។

ទីផ្សាររបស់ចិន បានបង្ហាញពីភាពធន់នឹងភាពចលាចលនេះ។ សន្ទស្សន៍ CSI 300 សម្រាប់ភាគហ៊ុនក្នុងប្រទេស បានបញ្ចប់ការជួញដូរ ដោយធ្លាក់ចុះត្រឹមតែ ០,៥ភាគរយ ដែលបង្ហាញថា អ្នកវិនិយោគមើលឃើញភាពតានតឹងថ្មីនេះថា គ្រាន់តែជាយុទ្ធសាស្ត្រ។ ចំណែកទីផ្សារភាគហ៊ុនរបស់អាមេរិក ក៏ត្រូវបានរំពឹងហក់ឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះកាលពីថ្ងៃទី១០ ខែតុលា ដោយសារលោក Trump បន្ទន់សំឡេងរបស់លោក។

បណ្ដាអ្នកវិភាគ រួមទាំងនៅក្រុមហ៊ុន Nomura Holdings បានលើកឡើងថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំង២ មានលទ្ធភាពខ្ពស់ក្នុងការមិនលុបចោលកិច្ចប្រជុំរបស់មេដឹកនាំខ្លួន ក្នុងខែតុលា នៅប្រទេសកូរ៉េខាងត្បូង។ ដោយគូសបញ្ជាក់ពីចំណុចនោះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃចន្ទថា លោកជឿថា កិច្ចប្រជុំ Trump-Xi «នឹងនៅតែកើតឡើង»។

ទន្ទឹមនឹងនោះ លោក Bessent រំពឹងថា នឹងមានជំនួបកម្រិតបុគ្គលិកអាមេរិក-ចិន នៅសប្តាហ៍នេះ ក្នុងនោះរួមជាមួយនឹងចំណាត់ការរបស់រដ្ឋបាល Trump ក្នុងការប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើទីក្រុងប៉េកាំង។ សម្រាប់មន្ត្រីចិន ពួកគេបានបញ្ជាក់ថា អាចមាន «ការលើកលែង» សម្រាប់ការទប់ស្កាត់រ៉ែកម្ររបស់ពួកគេ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm