ចិន និង​កូរ៉េ​ឡើង​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ស្ត្រី​ជើងឯក​អាស៊ី​នៅ​ឥណ្ឌា

2022/02/04 03:07:24 pm        115

​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ស្ត្រី​ជើងឯក​អាស៊ី AFC Women Asian Cup បាន​រកឃើញ​ពីរ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​ចិន និង​កូរ៉េខាងត្បូង​។ ​ក្រុម​ជើងឯក ៨​សម័យ​ចិន​បាន​យកឈ្នះ​ក្រុម​ជើងឯក ២លើក​ជប៉ុន​យ៉ាង​តានតឹង​នៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​ជប៉ុន​បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី​២៦ ដោយ Riko Ueki តែ​ចិន​តាម​ស្មើ​វិញ​នៅ​ដើម​វគ្គ​ទី២ ដោយ Wu Chengshu នាទី​ទី៤៦​។

​ក្រុម​ទាំងពីរ​បន្ត​ស្មើគ្នា​រហូត​ចប់ ៩០នាទី​មុន​ពេល​ដែល​ជប៉ុន​នាំមុខ​សារជាថ្មី​ក្នុង​ម៉ោង​បន្ថែម​នៅ​នាទី​ទី១០៣ ដោយ Riko Ueki ដដែល​តែ​មិន​មែន​ជា​គ្រាប់​ជ័យជំនះ​របស់​ជប៉ុន​ឡើយ ​ពោល​គឺ​ចិន​ក៏​តាម​ស្មើ​ម្តង​ទៀត​នៅ​នាទី​ទី១១៩ ហៀបនឹង​ចប់​ទៅ​ហើយ​ដោយ Wang Shanshan​។​ ​ឈាន​ដល់​វគ្គ ១១​ម៉ែត្រ​កាត់សេចក្តី​ចិន​បាន​យកឈ្នះ ៤-៣ បន្ទាប់ពី​ក្រុម​ទាំងពីរ​ស៊ុត​មិន​ចូល​គ្រាប់​ដំបូង​ដូចគ្នា​ តែជប៉ុន​ស៊ុត​មិន​ចូល​គ្រាប់​ចុងក្រោយ​មួយទៀត​។ ​ជ័យជំនះ​ធ្វើឱ្យ​ចិន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី១១ ក្នុង​ប្រវត្តិសាស្ត្របន្ត​ស្វែងរក​ជើងឯក​លើក​ទី៩ ផង​ដែរ​។​

​​គូប្រកួត​របស់​ចិន​គឺ​កូរ៉េ​ដែល​បាន​យកឈ្នះ​ហ្វីលីពីន ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្សិលមិញ​ផងដែរ​។ ​កីឡាការិនី Cho So-hyun និង Son Hwa-yeon រកបាន​ម្នាក់​ ១គ្រា​ប់​ជួយ​ឱ្យ​កូរ៉េ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​អាស៊ី​ជា​លើកដំបូង​។ ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ ទី៦ ខែកុម្ភៈ​នេះ​នៅ​កីឡដ្ឋាន DY Patil ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm