SpaceX បាញ់បង្ហោះរ៉ូកែត Starship ដ៏ធំសម្បើម ប្រកបដោយជោគជ័យ

2025/10/14 11:31:31 pm        80

រ៉ូកែត Starship ដ៏ធំសម្បើមរបស់ក្រុមហ៊ុន SpaceX បានហោះកាត់ផ្ទៃមេឃពណ៌ក្រហមឆ្អិនឆ្អៅ នៅរដ្ឋ Texas កាលពីថ្ងៃចន្ទ (ទី១៣ ខែតុលា) មុនពេលធ្លាក់មកកាន់ផែនដីវិញដោយជោគជ័យ ខណៈដែលក្រុមហ៊ុន នៅសហរដ្ឋអាមេរិកមួយនេះ ប្រឹងប្រែងធ្វើឲ្យអ្នករិះគន់លែងហ៊ាននិយាយអ្វី បន្ទាប់ពីបានសង្ស័យថា ក្រុមហ៊ុនរបស់លោក Elon Musk អាចបញ្ជូនគម្រោងឋានព្រះចន្ទរបស់អង្គការ NASA បានទាន់ពេលវេលាដែរ ឬទេ។

ជាដំណើរហោះហើរសាកល្បងលើកទី១១ របស់ខ្លួន រ៉ូកែតដ៏ធំសម្បើមបានហោះចេញពីកន្លែងបាញ់បង្ហោះរបស់ក្រុមហ៊ុន Space X នៅភាគខាងត្បូងរដ្ឋ Texas ពោលគឺតែបន្តិចក្រោយម៉ោង ៦:២៥ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២៣:២៥ ម៉ោងសកល)។ នេះបើយោងតាមរូបភាពវីដេអូផ្សាយផ្ទាល់ដែលបង្ហាញពីការអបអរសាទរយ៉ាងកងរំពងពីក្រុមវិស្វករ។

ផ្នែកខាងក្រោមដែលត្រូវបានគេស្គាល់ថា ឧបករណ៍ជំរុញរ៉ូកែតឈ្មោះ Super Heavy បានចុះចតនៅដែនទឹកឈូងសមុទ្រ តាមការគ្រោងទុក នៅពេលដែលផ្នែកខាងលើ ដែលត្រូវបានគេស្គាល់ថា Starship បានធ្វើដំណើរឆ្លងកាត់លំហ និងបានបញ្ចប់ការសាកល្បង ដោយរត់លើផ្លូវដែលស្រដៀងគ្នាទៅនឹងបេសកកម្មប្រកបដោយជោគជ័យចុងក្រោយ កាលពីខែសីហា។

គួរបញ្ជាក់ថា អង្គការ NASA គ្រោងប្រើប្រាស់រ៉ូកែតដ៏ធំសម្បើម Starship ដែលជារ៉ូកែតដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទវិញ។ វាក៏ជាគន្លឹះនៃចក្ខុវិស័យដ៏អស្ចារ្យរបស់លោក Musk ក្នុងការនាំមនុស្សទៅកាន់ភពព្រះអង្គារផងដែរ។

បេសកកម្មសាកល្បង កាលពីថ្ងៃចន្ទ ត្រូវបានគេរំពឹងថា នឹងជាលើកចុងក្រោយនៃគំរូ Starship នេះ។ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ការបង្ហោះបន្ទាប់ នឹងបង្ហាញម៉ូដែលថ្មី Version 3។ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសមួយនេះ អាចចាត់ទុកការបង្ហោះថ្មីបំផុតចំនួន ២លើករបស់ខ្លួនថា ជាជោគជ័យ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm