សម្ដេចតេជោ ស្នើឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍

2022/02/05 12:24:38 am        872

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញឱ្យក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស នៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។​

សម្តេចតេជោ បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នះ ខណៈអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៤ កុម្ភៈដើម្បីពិភាក្សានិងឆ្លងសេចក្តីព្រាងច្បាប់ការការពាររុក្ខជាតិនិងភូតគាមអនាម័យនិងបញ្ហាផ្សេងៗ។ ការដែលសម្តេចបានជំរុញឱ្យក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធបែបនេះដើម្បីឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ច សង្គម ឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។

សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ ក ងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានានៅពេលណាដែល ទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។

រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឱ្យមានករណីស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសម្រាប់ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២ បានឱ្យដឹងថា មានករណីឆ្លងថ្មី ៦៦នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR, ករណីជាសះស្បើយ ៩៨នាក់, ករណីស្លាប់ដោយជំងឺនេះ មិនមាន។

រីឯកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មានចំនួន ១០២,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥៦% ធៀបជាមួយចំនួនគោលដៅ ១,៨២៧,៣៤៨ នាក់។

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៩៩% ធៀបជាមួយនឹងគោលដៅ ១,៨៩៧, ៣៨២ នាក់។

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,៤៦% ធៀបជាមួយនឹងគោលដៅ ៣០៤,៣១៧ នាក់។

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៨៩,៧៤% ៕​ ដោយ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm