លោក Biden សរសើរលោក Trump ក្រោយជួយឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2025/10/15 12:26:42 am        87

អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានពោលសរសើរប្រធានាធិបតីបច្ចុប្បន្ន គឺលោក Donald Trump សម្រាប់កិច្ចការដែលលោក និងរដ្ឋបាលរបស់លោក បានធ្វើ រហូតដល់បង្កើតបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ «ថ្មី» នៅតំបន់ហ្កាហ្សា។

លោក Biden ដែលត្រូវបានលោក Trump រិះគន់ជាបន្តបន្ទាប់ ចាប់តាំងពីលោកឡើងកាន់តំណែងនៅដើមឆ្នាំនេះ បាននិយាយថា តំបន់មជ្ឈិមបូព៌ា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសន្តិភាព។

អតីតមេដឹកនាំអាមេរិករូបនេះ បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំសូមសរសើរលោកប្រធានាធិបតី Trump និងក្រុមការងាររបស់លោក ចំពោះការបំពេញកិច្ចការរបស់ពួកគេ រហូតធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីកើតឡើង។ ឥឡូវនេះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងពិភពលោក តំបន់មជ្ឈិមបូព៌ា គឺស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់សន្តិភាពដែលខ្ញុំសង្ឃឹមថា នឹងមានភាពយូរអង្វែង ដើម្បីឲ្យប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅដោយមានសន្តិភាព សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពដូចគ្នា»។

តាមរយៈការបង្ហោះសាររបស់លោក លោក Biden ក៏បានផ្តល់តម្លៃផងដែរដល់រដ្ឋបាលរបស់លោក សម្រាប់ការងារដែលខ្លួនបានធ្វើក្នុងរយៈពេល ២ឆ្នាំចុងក្រោយ បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីលោក Biden នៅកាន់តំណែង អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើររាប់សិបដងទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីមានការវាយប្រហារថ្ងៃទី៧ ខែតុលានោះ ដែលចុងក្រោយព្យាយាមដាក់សម្ពាធលើភាគីទាំង២ ឲ្យព្រមទទួលយកបទឈប់បាញ់មួយ ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារសងសឹកឥតឈប់ឈរ។

នៅទីបំផុត អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមលើបទឈប់បាញ់ ក្នុងខែមករា មុនពេលលោក Biden ចាកចេញពីតំណែង ដោយមានបេសកជនបន្ទាប់របស់លោក Trump គាំទ្រផ្នែកការទូត។ ប៉ុន្តែក្នុងខែមីនា អ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការយោធាយ៉ាងធំឡើងវិញ នៅតំបន់ហ្កាហ្សា ហើយបិទខ្ទប់ការនាំស្បៀងអាហារចូលទាំងអស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm