មនុស្ស ៩នាក់យ៉ាងតិចស្លាប់ក្នុងអគ្គិភ័យឆាបឆេះឃ្លាំងសារធាតុគីមី និងរោងចក្រកាត់ដេរ នៅរដ្ឋធានីរបស់បង់ក្លាដែស

2025/10/15 03:19:59 am        71

អគ្គិភ័យ ដែលបានឆាបឆេះរោងចក្រកាត់ដេរ និងឃ្លាំងផ្ទុកសារធាតុគីមី ក្នុងរដ្ឋធានីរបស់ប្រទេសបង់ក្លាដែស បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៩នាក់ បានបាត់បង់ជីវីត និងជាច្រើននាក់ផ្សេងទៀតរងរបួស។

មន្ត្រីពន្លត់អគ្គិភ័យឈ្មោះ Talha bin Jashim បាននិយាយថា អគ្គិភ័យ នៅថ្ងៃអង្គារ (ទី១៤ ខែតុលា) នេះ បានកើតឡើងនៅក្នុងតំបន់ Mirpur នៃទីក្រុង Dhaka ហើយត្រូវបានគេជឿថា បានចាប់ផ្តើមឆាបឆេះចេញពីជាន់ទី៣ នៃអគាររោងចក្រកាត់ដេរកម្ពស់ ៧ជាន់។

លោកបានឲ្យដឹងទៀតថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពយ៉ាងហោចណាស់ ៩នាក់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស។ ហើយលោកបានបន្ថែមថា ចំនួនអ្នកស្លាប់ និងរបួស អាចនឹងកើនឡើង។ អណ្ដាតភ្លើងត្រូវបានគ្រប់គ្រងបាន នាពេលល្ងាច ហើយប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តធ្វើ។

បង់ក្លាដែស គឺជាប្រទេសមានឧស្សាហកម្មកាត់ដេរធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន ហើយវិស័យនេះ បានផ្ដល់ការងារដល់មនុស្សប្រហែល ៤លាននាក់ ដែលភាគច្រើនជាស្ត្រី។

ឧស្សាហកម្មដែលរកចំណូលបានប្រហែល ៤០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារការនាំចេញ ដែលជាចម្បងទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបនោះ មានប្រវត្តិគ្រោះថ្នាក់ និងអគ្គិភ័យ ដែលត្រូវបានស្ដីបន្ទោសថា មកពីការត្រួតពិនិត្យមិនដិតដល់ និងការរំលោភលើនីតិវិធីសាង់សង់អគារ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm