ឯកសារតុលាការបង្ហាញថា ចៅក្រម ICC ដកសិទ្ធិលោករដ្ឋអាជ្ញា Khan ពីសំណុំរឿងរបស់លោក Duterte

2025/10/15 03:21:41 am        106


តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រេចដកសិទ្ធិប្រធានរដ្ឋអាជ្ញា លោក Karim Khan ចេញពីសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដោយសារលទ្ធភាពនៃការមានជម្លោះផលប្រយោជន៍។ នេះបើយោងតាមឯកសារច្បាប់ចម្លងដែលសារព័ត៌មាន Reuters បានឃើញ។

សេចក្តីសម្រេចនេះ គឺជាការប៉ះពាល់បន្ថែមដ៏ធំមួយផ្សេងទៀត ចំពោះលោក Khan ដែលបានលាលែងពីតំណែង កាលពីខែឧសភា អំឡុងពេលមានការបន្តការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តិមិនសមរម្យ ពាក់ព័ន្ធនឹងផ្លូវភេទ។ ឥឡូវនេះ រូបលោកក៏ត្រូវបានរារាំងមិនឲ្យចូលរួម ក្នុងដំណើរការកាត់ទោសលើលោក Duterte ជាសំណុំរឿងសកម្មធំតែមួយគត់រង់ចាំនៅតុលាការ ដែលកំពុងជួបនឹងបញ្ហាលំបាករួចហើយ ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

កាលពីខែសីហា មេធាវីការពារក្តីរបស់លោក Duterte បានស្វែងរកការដកសិទ្ធិរបស់លោក Khan ដោយលើកហេតុផលថា ការពាក់ព័ន្ធរបស់លោក នៅក្នុងទំនាក់ទំនងរបស់តុលាការ ជាមួយជនរងគ្រោះ ជុំវិញសង្គ្រាមគ្រឿងញៀនរបស់លោក Duterte គឺជាជម្លោះផលប្រយោជន៍។

ច្បាប់ចម្លងនៃសេចក្តីសម្រេចដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បានបង្ហាញថា មេធាវីការពារក្តី បានបញ្ជាក់ថា លោក Khan មិនគួរមានតួនាទីទៀតទេ ក្នុងសំណុំរឿងនេះ ដោយសារតែលោកតំណាងឲ្យគណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន (PHRC) ក្នុងការដាក់ឈ្មោះលោក Duterte ជាជនសង្ស័យធំជាងគេ ហើយហេតុដូច្នេះ លោកមិនអាចធ្វើការស៊ើបអង្កេត ដោយមិនមានភាពលម្អៀងបាននោះឡើយ។

គួរដឹងថា លោក Duterte ដែលកាន់តំណែងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ត្រូវបានចាប់ខ្លួន និងនាំទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងខែមីនា តាមដីកាចាប់ខ្លួនដែលភ្ជាប់រូបលោកទៅនឹងអំពើឃាតកម្មដែលត្រូវបានប្រព្រឹត្ត ក្នុងអំឡុងពេលមានសង្គ្រាមបោសម្អាតគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន ជាយុទ្ធនាការដែលអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់ត្រូវបានសម្លាប់។ លោកបានបញ្ជាក់ថា ការចាប់ខ្លួនលោក គឺខុសច្បាប់ និងដូចជាការចាប់ជំរិត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm