ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង

2022/02/05 05:22:21 pm        1.1 K

​ចិន៖ ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងាបាន​ប្រព្រឹត្ត​ទៅក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​។ ទីក្រុង​ប៉េកាំងគឺជា​ទីក្រុង​ដំបូង​គេ​ដែលរៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងា ហើយ​កំពុង​ប្រើប្រាស់​ឡើងវិញ​នូវ​ពហុកីឡាដ្ឋាន Bird's Nest ដែល​ត្រូវបានសាង​សង់ឡើង​សម្រាប់​ការប្រកួត​កីឡា​រដូវក្តៅ​ឆ្នាំ២០០៨។

​ប្រធានាធិបតី​ចិនលោក Xi Jinping បាន​គ្រវី​ដៃ​ទៅកាន់​គណៈប្រតិភូ​កីឡា​ចិន នៅពេល​ពួកគេ​ដើរចូល​ទៅក្នុង​ទីលាន​ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ ដែល​ប្រារព្ធនៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ទីក្រុង​ប៉េកាំង​។ ប្រធានបទ​នៃ​ពិធី​នេះ​គឺ "​ពិភពលោក​តែមួយ គ្រួសារ​តែមួយ​"។ អ្នករៀបចំ​បាន​កាត់បន្ថយ​រយៈពេលព្រឹត្តិការណ៍​ខ្លី​ជាងពិធី​បើក ភាគច្រើន​ដើម្បី​កំណត់​ហានិភ័យ​នៃ​ការឆ្លង​វីរុស​។ អត្ត​ព​លិ​កបាន​ដើរចូល​ទៅក្នុងពហុកីឡាដ្ឋាន​ដោយ​ពាក់​ម៉ាស់​។ ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មួយចំនួនទៀត​មិនបាន​បញ្ជូន​មន្ត្រីរដ្ឋាភិបាលមកចូលរួម​ការប្រកួត​កីឡា​នេះ​ទេ ជា​ផ្នែក​មួយ​នៃ​ការធ្វើ​ពហិការផ្នែកការទូត​ប្រឆាំង​ទៅនឹងការរំលោភ​សិទ្ធិមនុស្ស ​ដែល​ត្រូវបាន​ចោទប្រកាន់​លើ​ប្រទេស​ចិន​។

វត្តមាន​នៅក្នុង​ពិធី​នេះមាន​មេដឹកនាំ​ពិភពលោក និង​ប្រធាន​អង្គការ​អន្តរជាតិ រួមទាំងប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach និង​អគ្គលេខាធិ​ការ​អង្គការសហប្រជាជាតិលោក Antonio Guterres។ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ស្ថិតក្នុង​ចំណោម​ឥស្សរជន​បរទេសដែល​បាន​ចូលរួម​ក្នុង​ពិធី​។ អ្នក​ចូល​ទស្សនា​មាន​ចំនួន​កំណត់ ដែល​នឹង​មានឱកាស​លើកទឹកចិត្ត​អត្ត​ព​លិ​កដោយផ្ទាល់​នៅក្នុង​ព្រឹត្តិការណ៍ ខណៈ​អ្នករៀបចំ​មិនបាន​លក់​សំបុត្រ​ដល់​សាធារណជន​ទូទៅនោះទេ ជា​ផ្នែក​នៃ​វិធានការ​ទប់ស្កាត់ការឆ្លង​វីរុស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm