នាវា​អាមេរិក និង​អង្គការ​ NATO ធ្វើ​សម​យុទ្ធ​យោធា​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

2022/02/05 06:00:37 pm        764

​អឺរ៉ុប៖ អង្គការ​ NATO កំពុង​បន្តធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​អា​ទ្រា​ទីក​ (Adriatic) ក្នុង​ពេល​មាន​ភាព​តានតឹងនៅ​អឺរ៉ុប​ខាងកើតជុំវិញ​ការ​បង្កើន​យោធា​រុស្ស៊ី​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។ សមយុទ្ធ Neptune Strike 2022 រួមមាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Truman ខណៈ​យន្តហោះ​ចម្បាំង​ F-18 ច្រើន​គ្រឿង​បាន​ហោះហើរ​ពីលើ​រដ្ឋ​បាល់​ទិ​ក ប្រទេស​ប៉ូឡូញ រូ​ម៉ា​នី និង​សមុទ្រ Ionian។​

​កងទ័ពជើងទឹក​ប្រទេស​អ៊ីតាលី ក្រិ​ក អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញក៏បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះដែរ​។ អង្គការ​ NATO​ បាននឹងកំពុង​ពង្រឹង​ការការពារ​របស់ខ្លួនជុំវិញ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុបខាងកើត​ចាប់តាំងពី​ចុងឆ្នាំ​មុន​។ ប្រទេស​ដា​ណឺ​ម៉ាក​បាន​និយាយថា ខ្លួន​កំពុង​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង F-16 ទៅកាន់​ប្រទេស​លី​ទុយ​អា​នី ហើយ​ប្រទេស​អេ​ស្ប៉ា​ញកំពុង​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤គ្រឿង​ទៅកាន់​ប្រទេស​ប៊ុលហ្គារី និង​នាវា​ចំនួន ៣គ្រឿង​ទៅកាន់​សមុទ្រ​ខ្មៅ ដើម្បី​ចូលរួម​ជាមួយ​កង​ទ័ព​ជើងទឹក​របស់​អង្គការ​ NATO​។​ ​ប្រទេស​ហូ​ឡង់មាន​ផែនការ​បញ្ជូន​យន្តហោះ​ចម្បាំងទៅកាន់​ប្រទេស​ប៊ុលហ្គារីនៅក្នុង​ខែមេសា​។ វិធានការ​យោធាបាន​កើតមានឡើង​ក្នុងពេល​មាន​ភាពជាប់គាំង​លើ​ការចរចា​ជាមួយ​​រុស្ស៊ី ជុំវិញ​ការបង្កើន​កងទ័ពរុស្ស៊ីនៅ​ព្រំដែនប្រទេស​​អ៊ុយ​ក្រែ​ន៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm