ទេសរដ្ឋមន្ត្រី គន់ គីម៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាកត្តាចំបងឆ្លើយតបការវិវត្តន៍បញ្ហាប្រឈមពីគ្រោះមហន្តរាយគំរាមកំហែង

2025/10/15 06:22:08 pm        180

ក្នុងពិធីស្វាគមន៍កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាកត្តាចំបងឆ្លើយតបការវិវត្តន៍បញ្ហាប្រឈមពីគ្រោះមហន្តរាយគំរាមកំហែង។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្វាគមន៍សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ។

ពិធីស្វាគមន៍សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, ព្រមទាំងតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន, ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការអាស៊ាន, និងនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center) ផងដែរ។

ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា ការជួបប្រជុំសម្រាប់ថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំនេះ គឺជាពេលវេលាដ៏សំខាន់មួយ ដោយសារតំបន់អាស៊ានកំពុងប្រឈមនឹងទិដ្ឋភាពហានិភ័យដ៏ស្មុគស្មាញ និង ថាមវន្តកាន់តែខ្លាំងឡើងបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តម បញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាស៊ានបានបង្ហាញការគ្រោះថ្នាក់គ្រោះមហន្តរាយកើតឡើងជាញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ដែលបានរំខានដល់ជីវភាពរស់នៅ និងធ្វើឱ្យប៉ះពាល់ដល់កំណើននៃការអភិវឌ្ឍន៍ ដូច្នេះក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងវិវត្តន៍ទាំងនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅតែជាកត្តាចាំបាច់។

ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា វត្តមានរបស់បណ្តារដ្ឋមន្រ្តីគ្រោះមហន្តរាយអាស៊ាន និងប្រទេសជាដៃគូ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង ពិភពលោកសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការកសាងភាពធន់។

លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំនៃសន្និសីទនៃភាគីអាត់ម៊ែរ គឺជាវេទិកាដ៏សំខាន់ សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងទៀតថា គោលដៅចម្បង​ក្នុងការ​រៀបចំផែនការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយក្នុងអាស៊ាន នាពេលអនាគត ត្រូវផ្អែកលើប្រធានបទសំខាន់ៗ ដូចជា កិច្ច​សហប្រតិបត្តិ​ការ​ក្នុងតំបន់, ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង​ការ​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ជាពិសេសការសន្ទនាខោយបើកចំហ និងកិច្ចសហការ​ដែល​នឹង​អនុញាត​ឱ្យ​សមាជិក​ទាំង​អស់បញ្ជាក់ពីអាទិភាពសំខាន់ៗ និងរៀបចំបង្កើតចក្ខុវិស័យរួម សម្រាប់អាស៊ាន ដែល​មាន​ភាពធន់ជាងមុន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី​ការ​គ្រប់​គ្រង​គ្រោះមហន្តរាយ ឆ្នាំ២០២៥ បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់អាស៊ាន ចំពោះ​ភាពធន់​នឹង​គ្រោះមហន្តរាយ ព្រមទាំងលើកកម្ពស់សម្រាប់សុខដុមនីយកម្ម​អាស៊ាន​ទាំងមូល​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm