លោក Trump ថាលោក Putin គួរតែធ្វើអ្វីមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយលើកឡើងពីការខាតបង់របស់រុស្ស៊ី

2025/10/15 06:51:00 pm        109

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ១៤តុលាសប្ដាហ៍នេះថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គួរតែធ្វើអ្វីមួយចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយហៅថាជាការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់ទីក្រុងមូស្គូ។ លោកថា លោកនៅតែខកចិត្ត ដែលសមភាគីរុស្ស៊ី ពុំបានបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei លោក Trump បាននិយាយថា លោក Putin គួរតែឈ្នះសង្រ្គាមនោះក្នុងរយៈពេលមួយសប្តាហ៍ ហើយបានកត់សម្គាល់ថាការលុកលុយពេញបន្ទុកឥឡូវនេះកំពុងឈានចូលដល់ឆ្នាំទីបួនហើយ។ លោកបានហៅសង្រ្គាមនេះថាគួរឱ្យរន្ធត់ ដោយបានអះអាងថា រុស្ស៊ីបានបាត់បង់ទាហានមួយលានកន្លះ ស្លាប់ និងរបួស ហើយបាននិយាយថា សង្រ្គាមកំពុងធ្វើឱ្យ លោក Putin មើលទៅកាន់តែអាក្រក់។

ការអះអាងរបស់លោក Trump ចំពោះជនរងគ្រោះចំនួន ១លាន៥សែននាក់របស់រុស្ស៊ី មិនត្រូវបានគាំទ្រដោយការប៉ាន់ប្រមាណឯករាជ្យនោះទេ។ ការវាយតម្លៃចារកម្មលោកខាងលិចបង្ហាញថា ចំនួនសរុប នៃទាហានរុស្ស៊ីដែលបានស្លាប់ និងរបួសអាចមានជិត ឬលើសពី១ លាននាក់។ ការស៊ើបអង្កេតរួមគ្នាមួយដោយសារព័ត៌មានរុស្ស៊ី Mediazona និងសេវាកម្មរុស្ស៊ីរបស់ BBC បានកំណត់អត្តសញ្ញាណទាហានរុស្ស៊ីជាង១៣៥.០០០នាក់ បានស្លាប់គិតត្រឹមខែតុលា ឆ្នាំ ២០២៥នេះ ទាបជាងតួលេខរបស់លោក Trump ផងដែរ។  

ការលើកឡើងនេះកើតមានប៉ុន្មានថ្ងៃមុនពេលលោក Trump គ្រោងជួបប្រធានាធិបតីលោក Volodymyr Zelensky នៅថ្ងៃ ១៧ ខែតុលា។ លោក Trump បានពិនិត្យមើលកិច្ចប្រជុំនេះដោយនិយាយថា លោក Zelenskyy ចង់បានអាវុធTomahawk៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm