កម្មករនិយោជិត៖ ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នធ្វើឲ្យជីវភាពពួកគាត់ប្រសើរជាងមុន

2022/02/05 07:32:32 pm        677

ភ្នំពេញ៖ កម្មករនិយោជិត លើកឡើងថា ប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់ធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រសើរជាងមុន ខណៈកំណើនរោងចក្រ-សហគ្រាសក្នុងខណ្ឌកំបូលកើនឡើងជាបន្តបន្ទាប់។

តាមរយៈកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្មករនិយោជិតដែល​បម្រើ​ការងារ​តាមបណ្តារោងចក្រ-សហគ្រាសតាមបណ្តោយផ្លូវជាតិលេខ៤ ​ស្ថិតក្នុងខណ្ឌកំបូល រាជធានី​ភ្នំពេញ បានឲ្យដឹងថា ​បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានតម្លើងប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ២០២២ កើនឡើង ពួកគាត់​មានសេចក្តីសប្បាយរីករាយ​ចំពោះការ​គិតគូរ​របស់​រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងការងារ​ និងនិយោជក​ ដើម្បីឲ្យជីវភាព និងការរស់នៅប្រចាំថ្ងៃមាន​លទ្ធភាព​​គ្រប់គ្រាន់​ទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។

កម្មករនិយោជិត បន្តថា កំណើនរោងចក្រ-សហគ្រាស មានកើនឡើងជាបន្តបន្ទាប់ដែលហេតុធ្វើឲ្យ​កម្មករ​និយោជិត​មានឱកាសស្វែងរកការងារបានងាយ និង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ល្អប្រសើរ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធ ​នឹង​នឹងវិស័យ​វាយនភ័ណ្ឌ​បានបន្ត​ទាក់ទាញ​អ្នកវិនិយោគ​ពីក្រៅប្រទេសជាច្រើន ​ខណៈបើទោះបីក្នុងវិបត្តិកូវីដ១៩ នៅតែ​មាន​កំណើន​រោងចក្រ សហគ្រាស​សាងសង់​ឡើងក្នុងខណ្ឌកំបូលជាបន្តបន្ទាប់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​ទិសដៅ​ក្នុង​ការប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស ដែល​មានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ ​និងមាន​ចំណូល​ខ្ពស់​ក្នុងឆ្នាំ២០៥០ ដូចបាន​កំណត់​ក្នុងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ដោយទិសដៅនេះបញ្ជាក់ពីតួនាទី​នៃវិស័យឧស្សាហ៍កម្ម និង​សហគ្រាស​ធុនតូច ​និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏សំខាន់ចំពោះកំណើន​នាពេលអនាគត៕អត្ថបទ៖ ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm