ស្នងការសេដ្ឋកិច្ចអឺរ៉ុបព្រមានថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន មិនល្អសម្រាប់អាជីវកម្មអាមេរិកទេ

2025/10/15 09:12:18 pm        209

ស្នងការសេដ្ឋកិច្ចរបស់អឺរ៉ុប លោក Valdis Dombrovskis បាននិយាយកាលពីថ្ងៃអង្គារ (១៤ តុលា) ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនល្អដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកនោះទេ ខណៈទីក្រុងវ៉ាស៊ីនតោនបានវិនិយោគយ៉ាងច្រើននៅក្នុងទ្វីបអឺរ៉ុប ហើយប្រាក់ចំណេញរបស់ពួកគេត្រូវបានប៉ះពាល់ដោយភាពមិនច្បាស់លាស់ ដែលទីក្រុងមូស្គូបង្កឡើង។

ថ្លែងនៅវិទ្យាស្ថានសហគ្រាសអាមេរិក AEI នៅទីក្រុងវ៉ាស៊ីនតោន លោក Dombrovskis បាននិយាយថា នៅឆ្នាំ២០២៣ ទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយអាមេរិកនៅអឺរ៉ុប មានតម្លៃប៉ាន់ស្មាន ១៩,២សែនកោដិដុល្លារ ឬប្រហែល ៦៤% នៃទ្រព្យសកម្មបរទេសសាជីវកម្ម របស់អាមេរិកទាំងអស់នៅទូទាំងពិភពលោក។ ការលក់ដោយសាខានៅអឺរ៉ុបរបស់ក្រុមហ៊ុនអាមេរិក មានចំនួន ៣,៩សែនកោដិដុល្លារ។

លោក Dombrovskis បានលើកឡើងថា "អឺរ៉ុប ដែលជាទីផ្សារ ទ្រព្យសម្បត្តិ និងតំណភ្ជាប់ដ៏សំខាន់មួយក្នុងបណ្ដាញផ្គត់ផ្គង់រួមបញ្ចូលគ្នា គឺធំខ្លាំងណាស់សម្រាប់ផលប្រយោជន៍សាជីវកម្មអាមេរិក ហើយមិនអាចមិនអើពើបានទេ"។ លោកបន្តថា ប្រតិបត្តិការយោធា ការគំរាមកំហែង សង្រ្គាម និងការវាយប្រហារកូនកាត់របស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនត្រឹមតែជាឧក្រិដ្ឋកម្មគួរឱ្យស្អប់ខ្ពើម និងការប្រមាថខាងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលអាក្រក់ដល់អាជីវកម្មផងដែរ ជាពិសេសសម្រាប់អាមេរិក"។

សហភាពអឺរ៉ុបមើលឃើញថា ប្រតិបត្តិការយោធាពិសេសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក គឺជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារយ៉ាងខ្លាំង ដើម្បីទប់ស្កាត់លទ្ធភាពនៃការវាយប្រហារណាមួយនាពេលខាងមុខរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm