បុគ្គលិក WHO និងក្រុមមនុស្សធម៌ UN បានរងការវាយប្រហារនៅអ៊ុយក្រែន

2025/10/15 02:17:24 pm        175

អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X នៅថ្ងៃពុធ (១៥ តុលា) នេះថា បុគ្គលិក WHO មួយក្រុមបានរងការវាយប្រហារ ខណៈពេលអមដំណើរជាមួយក្បួនរថយន្តមនុស្សធម៌របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ប៉ុន្តែនៅតែអាចបន្តដំណើរទៅផ្តល់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដល់ទីក្រុង Bilozerka។

លោក Tedros បាននិយាយថា រថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក WFP ចំនួនពីរគ្រឿង ត្រូវបានខូចខាតនៅក្នុងឧបទ្ទវហេតុនេះ ដោយអំពាវនាវជាថ្មីឱ្យការវាយប្រហារលើបុគ្គលិកមនុស្សធម៌ ត្រូវបញ្ចប់ជាបន្ទាន់។

ជាមួយគ្នានេះ ការិយាល័យទទួលបន្ទុកកិច្ចការមនុស្សធម៌ OCHA នៅអ៊ុយក្រែន បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្បួនរថយន្តមនុស្សធម៌របស់ UN ត្រូវបានយានដ្រូនរបស់រុស្សីវាយប្រហារ ពេលកំពុងផ្តល់ជំនួយទៅកាន់តំបន់ជួរមុខមួយកន្លែងនៅភាគខាងត្បូងអ៊ុយក្រែន។

អ្នកសម្របសម្រួលមនុស្សធម៌របស់ OCHA នៅអ៊ុយក្រែន លោក Matthias Schmale បានរិះគន់ខ្លាំងៗលើការវាយប្រហារនេះ ដោយនិយាយថា ឧប្បត្តិហេតុបែបនេះគឺជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយអាចជាឧក្រិដ្ឋកម្មសង្គ្រាម៕

អត្ថបទដែលទាក់ទង

ជប៉ុនអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន មានទំនាក់ទំនងល្អ​​​ដើម្បីរួមចំណែកដល់ស្ថិរភាព​សកល
2026/05/15 12:43:26 pm        1
កោះតៃវ៉ាន់ ធ្វើសមយុទ្ធប្រដូចការពិតទៅនឹងការរារាំងកងកម្លាំងសត្រូវពីការចូលចតនៅឆ្នេរ
2026/05/15 12:15:52 pm        1
កាណុងបាញ់ទឹកត្រូវបានប្រើដាក់ទៅលើនិស្សិតឈីលី អំឡុងការតវ៉ាប្រឆាំងនឹងការកាត់ថវិកាសិក្សា
2026/05/15 12:14:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីណែនាំឱ្យធ្វើស្តូបគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលី ក្នុងសង្គ្រាមឈ្លានពានរបស់ថៃ

2026/05/15 02:25:27 pm
​សម្ដេចធិបតី៖ ទោះមានសង្ឃឹមត្រឹម១% ក្នុងការដោះស្រាយជាមួយថៃ ដោយសន្ដិវិធីក៏ត្រូវធ្វើជៀសវាងសង្គ្រាម
2026/05/15 02:15:00 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អតីតយុទ្ធជន
2026/05/15 01:41:58 pm
​រដ្ឋាភិបាលកំពុងបន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងដាក់ឱ្យបើកបៀវត្សតាមធនាគារសម្រាប់យោធិន
2026/05/15 01:30:31 pm
​ជនជាតិថៃម្នាក់ដែលលួចឆ្លងដែនចូលជ្រៅក្នុងទឹកដីកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងប្រគល់ជូនភាគីថៃ
2026/05/15 01:14:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/14 01:55:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/14 07:32:51 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 10:26:02 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am