សមាជិកសភាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង សង់របាំងប្រឆាំងរថក្រោះចម្ងាយ ១០គ.ម តាមព្រំដែនអន្តរកូរ៉េ

2025/10/15 02:21:15 pm        173

សមាជិកសភាមួយរូបមកពីបក្សប្រឆាំងរបស់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ (១៤ តុលា) បានអះអាងថា កូរ៉េខាងជើង បានសាងសង់រនាំងប្រឆាំងរថក្រោះចម្ងាយប្រហែល ១០គីឡូម៉ែត្រ នៅជិតបណ្ដោយព្រំដែនអន្តរកូរ៉េ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

លោក Yu Yong-weon សមាជិកសភាមកពីគណបក្សអំណាចប្រជាជនរបស់កូរ៉េខាងត្បូង បាននិយាយថា រូបភាពផ្កាយរណប និងចារកម្មសម្ងាត់ពីនាយសេនាធិការចម្រុះបានបង្ហាញថា ទីក្រុងព្យុងយ៉ាង បានកសាងរបាំងការពារចំនួន ៤កន្លែង ដែលនីមួយៗមានប្រវែងប្រហែល ២,៥គីឡូម៉ែត្រ នៅភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនយោធាក្នុងតំបន់គ្មានយោធា (DMZ)។

លោកបាននិយាយថា របាំងប្រឆាំងរថក្រោះរបស់កូរ៉េខាងជើងនោះ គឺជារចនាសម្ព័ន្ធនិមិត្តរូប ដែលបង្ហាញពីគោលនយោបាយ "រដ្ឋអរិភាពទាំងពីរ" របស់ខ្លួន ដោយជំរុញឱ្យយោធាកូរ៉េខាងត្បូង បន្ថែមឧបសគ្គថ្មីទៅក្នុងផែនការការពាររបស់ទីក្រុងព្យុងយ៉ាង។

កាលពីខែតុលាឆ្នាំមុន កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីចាត់តាំងកូរ៉េខាងត្បូងជាផ្លូវការ ថាជារដ្ឋ "អរិភាព" ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ និងការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២៣ កូរ៉េខាងជើងក៏បានបោះបង់កិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលបង្កើតតំបន់ទ្រនាប់នៅតាមបណ្តោយព្រំដែនគោក និងសមុទ្រ និងតំបន់ហាមហោះហើរលើ DMZ ផងដែរ៕

អត្ថបទដែលទាក់ទង

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ

2026/06/14 01:36:49 pm
​ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
2026/06/14 01:20:47 pm
​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
2026/06/14 01:13:31 pm
​សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
2026/06/14 01:07:06 pm
​ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am