អ៊ីស្រាអែល នឹងលុបចោលគម្រោងការដាក់ទណ្ឌកម្មលើហ្កាហ្សា ខណៈក្រុមហាម៉ាសពន្លឿនប្រគល់ចំណាប់ថ្នូរដែលស្លាប់

2025/10/15 10:27:34 pm        69

រដ្ឋាភិបាល ត្រូវបានរាយការណ៍ថា បានសម្រេចលុបចោលគម្រោងដាក់ទណ្ឌកម្ម សម្រាប់ថ្ងៃពុធ (ទី១៥ ខែតុលា) នេះ ជាចំណាត់ការដែលត្រូវបានកំណត់រួមបញ្ចូលការកម្រិតលំហូរជំនួយមនុស្សធម៌ និងបិទខ្ទប់ច្រកព្រំដែន Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប។

វិធានការនេះត្រូវបានប្រកាស កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហាម៉ាស ដំបូងឡើយបានប្រគល់អដ្ឋិធាតុនៃចំណាប់ថ្នូរតែ ៤នាក់ ក្នុងចំណោមចំនួន ២៨នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយក្រុមភេរវករប៉ាឡេស្ទីន។

ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Kan បានឲ្យដឹងថា ថ្នាក់ដឹកនាំបានលុបចោលចំណាត់ការនេះ ដោយសារតែកាលពីយប់ថ្ងៃអង្គារ ក្រុមហាម៉ាសបានប្រគល់ត្រឡប់វិញនូវអ្វីដែលខ្លួនអះអាងថា ជាសាកសពចំណាប់ថ្នូរ ៤នាក់ទៀត។ សាកសពទាំងនោះត្រូវបានយកទៅស្ថាប័នធ្វើកោសល្យវិច័យ ដែលដំណើរការកំណត់អត្តសញ្ញាណ អាចចំណាយពេលដល់ទៅ ២ថ្ងៃ។ ក្រុមហាម៉ាសមិនបានប្រាប់ឈ្មោះសាកសពចំណាប់ថ្នូរទាំង ៤រូបនេះទេ។

លើសពីនេះទៀត អ្នកការទូតមជ្ឈិមបូព៌ា និងប្រភពទី២ ដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន The Times of Israel ថា ក្រុមហាម៉ាសបានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួននឹងប្រគល់សាកសពចំណាប់ថ្នូរ ៤បួននាក់បន្ថែមទៀតទៅអ៊ីស្រាអែល នៅយប់ថ្ងៃពុធនេះ។

ហេតុដូច្នេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Kan បានឲ្យដឹងថា ច្រកឆ្លងកាត់ Rafah នឹងបើកឡើងវិញនៅថ្ងៃពុធនេះ ហើយជំនួយមនុស្សធម៌ នឹងត្រូវបានអនុញ្ញាតឲ្យចូលទាំងស្រុងទៅក្នុងតំបន់ហ្កាហ្សា តាមការគ្រោងទុក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm