លោក Trump ប្រកាសពីការចាប់ផ្តើម «ដំណាក់កាលទី២» នៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

2025/10/15 10:49:49 pm        75

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពីការចាប់ផ្តើម «ដំណាក់កាលទី២» នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (ទី១៤ ខែតុលា) បន្ទាប់ពីមានការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ២០នាក់ ក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយប្រទេសទួរគី សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប។

នៅលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា៖ «ចំណាប់ថ្នូរទាំង ២០នាក់ បានត្រលប់មកវិញហើយ ហើយមានស្ថានភាពល្អប្រសើរដូចការរំពឹងទុក»។ លោកបានបន្ថែមថា៖ «បន្ទុកធំមួយ ត្រូវបានសម្រាលហើយ ប៉ុន្តែការងារមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។ អ្នកស្លាប់មិនទាន់បានប្រគល់ត្រលប់មកវិញ តាមការសន្យាឡើយ។ ដំណាក់កាលទី២ ចាប់ផ្តើមហើយ»។


ក្រុមហាម៉ាស និងអ៊ីស្រាអែលបានធ្វើការដោះដូរអ្នកទោស-ចំណាប់ថ្នូរ ដែលឃើញថា អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានដោះលែងពីពន្ធនាគារយោធា Ofer របស់អ៊ីស្រាអែល និងពន្ធនាគារផ្សេងទៀតនៅតំបន់វាលខ្សាច់ Negev Desert។ ចំណាប់ថ្នូរអ៊ីស្រាអែលនៅរស់ទាំង ២០នាក់ ក៏មានសេរីភាពដែរ។

លោក Trump និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃចន្ទ នៅទីក្រុងរមណីយដ្ឋាន Sharm el-Sheikh របស់អេហ្ស៊ីប ដោយជួបជុំមេដឹកនាំពិភពលោក ដើម្បីប្រមែប្រមូលការគាំទ្រអន្តរជាតិ សម្រាប់ផែនការបទឈប់បាញ់ហ្កាហ្សារបស់មេដឹកនាំអាមេរិក។

ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការបង្កើតយន្តការគ្រប់គ្រងថ្មីមួយ នៅតំបន់ហ្កាហ្សា ការបង្កើតកងកម្លាំងចម្រុះជាតិសាសន៍ និងការរំសាយអាវុធរបស់ក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm