រថយន្តដឹកជំនួយទៅកាន់ហ្កាហ្សា ធ្វើដំណើរចេញពីទីក្រុង Rafah ប្រទេសអេហ្ស៊ីប

2025/10/15 10:52:01 pm        87

នៅថ្ងៃពុធនេះ រថយន្តដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា ត្រូវបានគេមើលឃើញធ្វើដំណើរចេញពីទីក្រុង Rafah ប្រទេសអេហ្ស៊ីប ក្នុងនោះរថយន្តជាច្រើនគ្រឿងទៀត បានចតជាខ្សែនៅតាមតំបន់ព្រំដែន ។

ទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan រាយការណ៍ថា អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យច្រកឆ្លងកាត់ព្រំដែន Rafah របស់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីបបើកឡើងវិញនៅថ្ងៃពុធនេះ និងបង្កើនបរិមាណជំនួយចូលទៅកាន់ដែនដីបិទច្រកមួយនេះ ក្រោយក្រុមហាម៉ាស ប្រគល់សាកសពចំណាប់ថ្នូរស្លាប់បន្ថែមទៀត ។

ទូរទស្សន៍ Kan រាយការណ៍ទៀតថា កម្មវត្ថុចំពោះការឯកភាពសន្តិសុខរបស់អ៊ីស្រាអែល ពលរដ្ឋហ្កាហ្សាដែលបានចាកចេញពីដែនដីមួយនេះ អំឡុងសង្រ្គាម នឹងត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកវិញជាលើកដំបូង ហើយមនុស្សដទៃ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន Rafah ។

រថយន្តប្រហែល ៦០០គ្រឿង ដែលភាគច្រើនដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ក៏ដូចជាឧបករណ៍ត្រូវការជួសជុលហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត នឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលទៅកាន់តំបន់ហ្កាហ្សា ។ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីក្រុមមន្រ្តីអ៊ីស្រាអែល ឬក្រុមមន្រ្តីប៉ាឡេស្ទីន ។

កាលពីថ្ងៃអង្គារម្សិលមិញ អ៊ីស្រាអែលនិយាយថា ពួកគេងអនុញ្ញាតត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃចំនួនរថយន្តដឹកជំនួយដែលបានព្រមព្រៀងគ្នាចូលទៅក្នុងតំបន់ហ្កាហ្សាដោយចាប់ផ្តើមពីថ្ងៃពុធ ទី១៥ ខែតុលានេះ ជាការថយចុះនៃក្តីសង្ឃឹមដែលថាស្បៀងអាហារ និងការផ្គត់ផ្គង់នឹងត្រូវបានបង្កើនយ៉ាងឆាប់រហ័សដើម្បីបន្ធូរបន្ថយទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm