ការពង្រឹងអភិបាលកិច្ចល្អ ធ្វើឲ្យការប្រមូលចំណូលពន្ធមានប្រសិទ្ធភាព និងកើនឡើង

2022/02/05 07:44:43 pm        735

ភ្នំពេញ៖ ការពង្រឹងនៃអភិបាលកិច្ចល្អ នឹងនាំមកនូវប្រសិទ្ធភាពការងារ ការគ្រប់គ្រងចំណូលមានភាពច្បាស់ មានតម្លាភាពរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងនាំឲ្យចំណូលពន្ធមានការកើនឡើង និងឈានដល់ការប្រមូលចំណូលប្រកបដោយភាពជោគជ័យ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជម្ងឺកូវីដ ១៩ នៅលើពិភពលោក ក៏ដូចជាកម្ពុជាផងដែរ គឺបាន​ទទួលរងនូវការប៉ះ ពាល់យ៉ាង​ធ្ងន់ធ្ងរ ​នៃជម្ងឺកូវីដ១៩នេះ និងបានធ្វើឲ្យវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ដូចកម្ពុជាបានថយចុះ ។

ឯកឧត្តម បន្តថា ទោះបីមានការប៉ះពាល់ដោយសារវិបត្តិនៃជម្ងឺកូវីដ ១៩ ក៏ដោយ ក្នុងនោះសម្រាប់ការប្រមូលចំណូលពន្ធ តាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធលើសផែនការ ដែល បញ្ហានេះ​សបញ្ជាក់​ឲ្យឃើញថា ចំពោះកំណែទម្រង់ ​ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូច​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​គឺអគ្គនាយកដ្ឋានពន្ធដារ​បានអនុវត្តយ៉ាង​យកចិត្តទុកដាក់បំផុត ក្នុង​ការបន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុង ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣, ​ការធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ, រៀបចំប្រព័ន្ធការងារឱ្យលំបាក​សម្រាប់​ការ ​គេចវេះ​ពន្ធ ​និងធានា​ឱ្យបាននូវការ​ប្រកួតប្រជែង​ដោយស្មើភាព​ សមធម៌​ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គមជាដើម។

សូមបញ្ជាក់ថា៖ ទាក់ទងការប្រមូលចំណូល សម្រាប់រយៈពេល ១២ ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូលចំណូលពន្ធ-អាករ សរុបបានមានចំនួនជាង ១១ ២៦៦ ​ប៊ីលានរៀល ធៀបនឹង​ផែនការ​ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺតម្រូវឱ្យប្រមូល​ចំណូល​ឱ្យបានចំនួនជាង ៩ ០៨៤ ប៊ីលានរៀល ត្រូវជាង ២ ២៤៣ លានដុល្លារអាមេរិក ដូច្នេះការអនុវត្តចំណូលនេះឃើញថា ប្រមូលបានជាង ១២៤% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការជាង ២៤% គឺ ស្មើជាង ២ ១៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ៥៣៨ លានដុល្លារ ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា មិ​ន​ទាន់មាន​ភាពប្រាកដប្រជានៅឡើយ ជាពិសេសនៅក្នុងបរិការណ​នៃការ​ទទួល​រង​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និង​រលក​នៃ​ការ​រីក​រាល​ដាល​ និងបំប្លែង​ឥតឈប់ឈរនៃមេរោគកូវីដ១៩៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm