អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកំពង់ឆ្នាំងត្រូវបានប្រគល់ទទួលនៅថ្ងៃនេះ

2025/10/16 01:27:51 am        173

កំពង់ឆ្នាំង ៖នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានរៀបចំពិធីផ្ទេរ-ប្រគល់អគារហ្វឹកហ្វឺនដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យសកម្មភាពកម្ចាត់មីន។

​ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជួយជម្រុញ និងគាំទ្រគម្រោងសាងសង់សំណង់អគារនេះ ព្រមទាំងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារទាំងអស់ដូចខាងលើ។ ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រការបង្កើនសមត្ថភាពអង្គភាពCMAC ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេសជំនាញ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសកម្មភាពកំចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្ដរជាតិ ជាពិសេសផ្តល់ជូនបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់អគារចំនួន៧ខ្នង ក្នុងនោះរួមមាន ១. អគារថ្នាក់រៀន១ខ្នង ២ជាន់ចំនួន១០បន្ទប់ ២. អគារអន្តេវាសិកដ្ឋានចំនួន២ខ្នង មានចំនួន៣០បន្ទប់ ៣. អគារសាលប្រជុំចំនួន១ខ្នង (មានចំណុះចំនួនជាង៤០០នាក់) ៤. អគារអាហារដ្ឋានចំនួន១ខ្នង ៥. អគារបន្ទប់អនាម័យចំនួន១ខ្នង និង៦. អគារអគ្គិសនីចំនួន១ខ្នង ដែលបានបញ្ចប់ការងារសាងសង់សំណង់គោល ហើយត្រូវធ្វើការផ្ទេរ-ប្រគល់មកឱ្យអង្គភាពCMAC គ្រប់គ្រង។ ចំពោះការបំពាក់គ្រឿងសង្ហារឹម ប្រពន្ធ័កុំព្យួទ័រ និងប្រពន្ធ័សម្ភារៈឧបទេស និងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា៖ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលផ្ដល់ជូនអង្គភាពCMAC សម្រាប់សាងសង់អគារហ្វឹកហ្វឺនទាំងនេះ បានអនុវត្តការងារសាងសងដោយក្រុមវិស្វករនៃក្រុមហ៊ុន Sato Kogyo ប្រទេសជប៉ុន។ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ការសាងសង់សំណង់អគារនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានដំណើរការទៅដោយរលូនស្របតាមផែនការដែលបានកំណត់៕

អត្ថបទ ៖ ហុង វាសនា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm