ឯកឧត្តម សៅ សុខា និងសប្បុរសជនផ្តល់ម៉ូតូជាង១០០គ្រឿង និងវិទ្យុទាក់ទងជាង៦០គ្រឿងដល់អធិការ និងសឹករងស្រុកស្វាយទាប ខេត្តស្វាយរៀង

2025/10/16 01:45:03 am        242

ភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមុតមាំទៅលើភូមិឃុំមានសុវត្ថិភាព ឯកឧត្តម សៅ សុខា បានខិតខំគៀងគរជំនួយពីសប្បុរសជនជាបណ្តើរៗ ដើម្បីបានចែកជូនដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញស្រុកស្វាយទាប ខេត្តស្វាយរៀង។ 

ជាក់ស្តែងនារសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ និង ឯកឧត្តម សុខា រ៉ានាថ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ តំណាងឱ្យឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញបើកចែកម៉ូតូ និងវិទ្យុទាក់ទងជូន អង្គភាព និងស្ថាប័នជុំវិញស្រុករួមមាន ៖

១. អធិការដ្ឋាននគរបាលស្រុក ម៉ូតូចំនួន ០៩គ្រឿង វិទ្យុទាក់ទង ចំនួន៥៤គ្រឿង និងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត

២. ផ្នែកសឹករងស្រុក ម៉ូតូចំនួន ១០គ្រឿង

៣. មូលដ្ឋានកងរាជអាវុធហត្ថស្រុក ម៉ូតូចំនួន ០៥គ្រឿង

៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៩ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ម៉ូតូចំនួន ៤៥គ្រឿង

៥. សាលាឃុំ និងមន្ទីរបក្សឃុំទាំង០៩ ក្នុងស្រុកស្វាយទាប ម៉ូតូចំនួន ១១គ្រឿង

៦. វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងស្រុក ម៉ូតូចំនួន ៣៣គ្រឿង។

៧. មណ្ឌលសុខភាព ម៉ូតូចំនួន ០៤គ្រឿង ។

សរុបម៉ូតូចំនួន ១១៧គ្រឿង និងវិទ្យុទាក់ទង ចំនួន៥៤គ្រឿង ព្រមទាំងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត។

ឯកឧត្តម សែ វុទ្ធី តំណាងឱ្យឯកឧត្តម សៅ សុខា បានថ្លែអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដើម្បីទិញសម្ភារៈទាំងអស់នេះដើម្បីបំពាក់ជូនអង្គភាព និង ស្ថាប័នជុំវិញស្រុកស្វាយទាប គឺសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តតួនាទីភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងកាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត ថែមទាំងការបម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត ហើយជាពិសេសគឺការបម្រើឱ្យផ្នែកសុខមាលសាធារណៈ បានរហ័សទាន់ចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើមន្ត្រីតាមមូលដ្ឋាន៕


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        4
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm