បាត់ដំបង៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស នៅថ្ងៃទី៥ ខែកុម្ភៈនេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិចំនួនពីរ ក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ សុត សុវណ្ណដា អនុប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជាបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។
ឯកឧត្តម អំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវផ្តោតលើការសិក្សា ទាំងនៅសាលារៀន និងពេលមកដល់ផ្ទះវិញ ។
សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ៕




