នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរី ដើម្បីប្រារព្ធខួប ៣៥ឆ្នាំនៃទំនាក់ទំនងការទូត

2025/10/16 02:23:57 am        80

បើតាមប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ច នៅសិង្ហបុរី នាចុងខែតុលានេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសនេះពីមន្ត្រីលំដាប់ទី២ របស់ប្រទេសចិន ក្នុងរយៈពេល ៧ឆ្នាំ ខណៈដែលរដ្ឋាភិបាលទាំង២ កំពុងប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។

បើយោងតាមប្រភពដែលបានសុំនិយាយដោយមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សាជាព័ត៌មានឯកជន បានឲ្យដឹងថា លោក Li នឹងធ្វើទស្សនកិច្ចបុរីរដ្ឋនេះ ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងការទូត មុនពេលចូលរួមការប្រជុំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ខែតុលា។ 

ប្រភពមួយ ក្នុងចំណោមប្រភពទាំងនោះ បានបញ្ជាក់ថា ផែនការនេះ នៅតែមិនទាន់បញ្ចប់សព្វគ្រប់នោះទេ ហើយអាចមានការប្រែប្រួល។ ក្រសួងការបរទេសចិន និងសិង្ហបុរី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

លើកចុងក្រោយ ប្រទេសចិនបានបញ្ជូនថ្នាក់ដឹកនាំលំដាប់ទី២ របស់ខ្លួនទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍មួយនេះ ក្នុងឆ្នាំ២០១៨ ដែលនៅពេលនោះនាយករដ្ឋមន្ត្រី លោក Li Keqiang បានធ្វើជាអធិបតីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែមិថុនា ឆ្នាំ២០២៥ ហើយបានជួបជាមួយលោក Li Qiang។ វាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី Wong នៅក្រៅអាស៊ីអាគ្នេយ៍ គិតចាប់តាំងពីលោកបានចូលកាន់តំណែងខ្ពស់បំផុតរបស់ប្រទេសនៅឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm