វិមានក្រឹមឡាំងច្រានចោលការយល់ឃើញរបស់លោក Trumpថា សេដ្ឋកិច្ចរុស្ស៊ីជិតដួលរលំ

2025/10/16 02:45:06 am        95

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃពុធនេះថា លោកមិនចង់ធ្វើសេចក្តីអត្ថាធិប្បាយចំពោះអនុសាសន៍របស់លោក Trumpពាក់ព័ន្ធនឹងរុស្ស៊ីនោះទេ ប៉ុន្តែលោក Putin បើកទូលាយចំពោះការស្វែងរកវិធីសាស្រ្តបញ្ចប់សង្រ្គាមអ៊ុយក្រែន ហើយទីក្រុងមូស្គូមានការដឹងគុណលោក Trumpសម្រាប់កិច្ចខិតខំរបស់លោក ។

លោក Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់សេដ្ឋកិច្ចរុស្ស៊ី វាមានកម្រិតសុវត្ថិភាពគ្រប់គ្រាន់ និងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមួយនេះ និងពួកយើងទាំងអស់គ្នា អនុវត្តផែនការដែលពួកយើងបានកំណត់សម្រាប់ខ្លួនឯង ។

លោកថា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី តែងតែដឹកនាំដោយផលប្រយោជន៍ប្រទេសរបស់លោក ដោយអត្ថប្រយោជន៍ពលរដ្ឋរបស់លោក ហើយអ្វីៗដែលលោកធ្វើ លោកធ្វើ ដើម្បីធានាបច្ចុប្បន្នភាព និងអនាគតរបស់ប្រជាពលរដ្ឋពួកយើង ។

គួរឲ្យដឹងថា លោក Trump បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកប្រធានាធិបតីរុស្ស៊ី Putin គួរតែធ្វើអ្វីមួយចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយហៅថាជាការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់ទីក្រុងមូស្គូ ។ លោកថា លោកនៅតែខកចិត្ត ដែលសមភាគីរុស្ស៊ី ពុំបានបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ។ 

ការលើកឡើងបែបនេះ បានកើតមានប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោក Trump គ្រោងជួបប្រធានាធិបតីលោក Volodymyr Zelensky នៅថ្ងៃ ១៧ ខែតុលាងខាងមុខ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm