រុស្ស៊ីបញ្ជាក់ថា ខ្លួនសង្ឃឹមថា ម៉ាដាហ្គាស្ការ នឹងបញ្ចៀសបានការបង្ហូរឈាម

2025/10/16 03:10:20 am        79


រុស្ស៊ី នៅថ្ងៃពុធ (ទី១៥ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ នៅក្នុងប្រទេសម៉ាដាហ្គាស្ការ ហើយសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចៀសបាន បន្ទាប់ពីយោធាបានឡើងកាន់អំណាច ក្រោយមានការតវ៉ាជាច្រើនសប្តាហ៍ដែលដឹកនាំដោយយុវជន។

គួរបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងជាលើកដំបូង នៅម៉ាដាហ្គាស្ការ កាលពីថ្ងៃទី២៥ ខែកញ្ញា ជុំវិញបញ្ហាកង្វះទឹក និងថាមពល ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅជាការតវ៉ាយ៉ាងទូលំទូលាយ ដែលរួមមានទាំងអំពើពុករលួយ អភិបាលកិច្ចមិនល្អ និងកង្វះសេវាមូលដ្ឋាន។

លោកវរសេនីយ៍ឯក Michael Randrianirina បានប្រកាសកាលពីថ្ងៃអង្គារថា លោកបានកាន់អំណាចហើយថា គណៈកម្មាធិការយោធា នឹងគ្រប់គ្រងប្រទេសសម្រាប់រយៈពេលរហូតដល់ ២ឆ្នាំ រួមជាមួយរដ្ឋាភិបាលអន្តរកាលមួយ មុនពេលរៀបចំការបោះឆ្នោតថ្មី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា៖ «យើងកំពុងតាមដានការវិវត្តនៃស្ថានការណ៍ នៅម៉ាដាហ្គាស្ការ ដោយក្តីបារម្ភ។ យើងជឿថា អ្វីដែលកំពុងកើតឡើង គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនេះ»។

លោក Zakharova បានបញ្ជាក់ថា «យើងអំពាវនាវឲ្យមានការអត់ធ្មត់ ហើយទប់ស្កាត់ការបង្ហូរឈាម» ដោយលោកស្រីបានបន្ថែមថា ទីក្រុងមូស្គូសង្ឃឹមថា «ការវិលត្រឡប់ទៅកាន់មាគ៌ានៃការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ» របស់ម៉ាដាហ្គាស្ការ នឹងកើតឡើងយ៉ាងឆាប់តាមដែលអាច។

យោងតាមសារព័ត៌មាន New York Times និង BBC បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner មានសកម្មភាព នៅប្រទេសម៉ាដាហ្កាស្ការ ក្នុងអំឡុងពេលមានការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm