ចរន្តនៃក្រុមជ្រុលនិយមថៃបាននិងកំពុងទិតៀនវាយប្រហារយ៉ាងចាស់ដៃទៅលើលោកជំទាវសមាជិកព្រឹទ្ធសភា Angkhana Neelapaijit រហូតដាក់សម្ពាធឲ្យលោកជំទាវ

2025/10/16 04:12:02 am        217

លាលែងចេញពីសមាជិកព្រឹទ្ធសភាទៀតផង ដោយចោទប្រកាន់ថាគាត់មានបេះដូងជាខ្មែរក្នុងការរិះគន់កន្លងមកទៅលើក្រុមទាហានថៃបើកដៃឲ្យបុគ្គល កាន់ ចមផាឡាំង ប្រើសំឡេងរំខាន បំភិតបំភ័យ យាយីផ្លូវចិត្តដល់ប្រជាជនខ្មែរដែលរស់នៅភូមិជោគជ័យ និង ភូមិព្រៃចាន់បានធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។

ជាការពិតណាស់ អ្វីដែលលោកជំទាវ Angkhana Neelapaijit បានប្រតិកម្ម មិនមែនគាំទ្រដល់ខ្មែរនោះទេ តែផ្ទុយទៅវិញគឺគាត់បាននិងកំពុងលើកមុខមាត់ឲ្យរាជរដ្ឋាភិបាលថៃនៅលើឆាកអន្តរជាតិបានបង្ហាញថានៅក្នុងប្រទេសថៃនៅមានបញ្ញវ័ន្តចេះដឹងខុសត្រូវ នៅមានអ្នកជំនាញច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ មុនពេលលោកជំទាវប្រតិកម្ម មិត្តភ័ក្តិអន្តរជាតិទាំងឡាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅស្រុកបាននិយាយប្រាប់ខ្ញុំថា: ការយល់ដឹងរបស់ទាហានថៃ និងនាយករដ្ឋមន្ត្រីថៃដូចកូនក្មេងបៀមដៃ គ្មានការយល់ដឹងពីច្បាប់អន្តរជាតិទាល់តែសោះ មិត្តអឺរ៉ុបខ្លះទៀតនិយាយថាសមត្ថភាពនាយករដ្ឋមន្រ្តីថៃដែលមិនកើតចេញពីឆន្ទ:រាស្ត្រមើលទៅមានកម្រិត។

ដោយឡែកសម្រាប់ខ្លួនខ្ញុំផ្ទាល់ នៅពេលដែលបានឃើញការលើកឡើងរបស់លោកជំទាវសមាជិកព្រឹទ្ធសភាថៃ និងឥស្សរជនថៃដទៃទៀតបានធ្វើឲ្យខ្ញុំមានការផ្លាស់ប្តូរនូវទស្សន: ផ្ទាល់ខ្លួនមួយចំនួនដោយយល់ថាប្រទេសថៃនៅមាននិងសម្បូរអ្នកចេះដឹងបើទោះជាអ្នកខ្លះហ៊ាននិយាយ ឬ អ្នកខ្លះទៀតមិនហ៊ាននិយាយក៏ដោយក៏ពួកគេមិនឯកភាពនូវទង្វើថោកទាបនេះដែរ។ រាល់ការនិយាយស្តីរបស់ខ្ញុំៗត្រូវមានការប្រុងប្រយត្ន័ជាងមុនត្រូវបែកចែកឲ្យច្បាស់ចំពោះក្រុមជ្រុលនិយម និងមិនជ្រុលនិយម។ ទង្វើព្រៃផ្សៃរបស់ក្រុមជ្រុលនិយមមិនឆ្លុះបញ្ចាំងនូវសង្គមថៃទាំមូលនោះទេ។ ខ្ញុំដឹងច្បាស់ថាគាត់ជាជនជាតិថៃច្បាស់ណាស់គាត់មិនបម្រើផលប្រយោជន៍ឲ្យជាតិសាសន៍ដទៃជាងជាតិសាសន៍របស់គាត់នោះទេ។ ការទិតៀនប្រតិកម្មតបរបស់ក្រុមគាំទ្រដោយទាហានថៃ និង រាជរដ្ឋាភិបាលថៃប្រៀបបីដូចកូនសត្វស្លាបមួយក្បាលដែលមិនបានដឹងពីគំនិតរបស់សត្វឥន្រ្ទី។ ហេតុអ្វីបានជាខ្ញុំសរសើរគាត់ពីព្រោះប្រទេសខ្ញុំត្រូវការអ្នកជិតខាងល្អ ត្រូវការមនុស្សល្អមានការយល់យោគគ្នា រួមគ្នារក្សានូវសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនកម្ពុជា-ថៃ។ ការបាត់បង់លោកជំទាវព្រឹទ្ធសភា Angkhana Neelapaijit គឺជាការបាត់បង់នូវធនធានដ៏កម្ររបស់ប្រទេសថៃ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        93
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm