សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅទីក្រុងប៉េកំាង ប្រទេសចិន

2025/10/16 04:45:18 am        153

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយពីបានបញ្ចប់បេសកកម្មការទូតសភា ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅទីក្រុងប៉េកំាង សាធារណរដ្ឋប្រជាមានិតចិន ប្រកបកដោយលទ្ធផលជាទីមោទនៈ នៅក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋពិសេសស្រ្តីនិងកុមារី ក៏ដូចជាប្រទេសជាតិ ទំាងមូល។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ក្រោមមូលបទ “អនាគតរួមគ្នា៖ ដំណើរការថ្មីហើយលឿន ដើម្បីការអភិវឌ្ឍ លើគ្រប់វិស័យសម្រាប់ស្រ្តី ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែ តុលា ឆ្នាំ២០២៥។ ពិធីបើកកិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី ប្រទេសចិន ដោយវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបប្រមាណជាង ៨០០ នាក់ មកពីប្រទេសជាង ១០០ ពីទ្វីបទាំង៥ នៃពិភពលោក។

សម្តេចរដ្ឋសភាធិបតីបានចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដោយបានចែករំលែកទស្សនទាន  ដ៏មានតម្លៃតាមរយៈសន្ទរកថាជូនដល់កិច្ចប្រជុំ ដោយបានបង្ហាញពីការរីកចម្រើននិងការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាតំាងពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ពិជាពិសេសពីអាណត្តិទី១ដល់អាណត្តី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច។ សមិទ្ធផលទាំងនេះត្រូវបានបន្តអនុវត្ត និងលើកកម្ពស់បន្ថែមទៀតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន តាមរយៈយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ បានសង្កត់ធ្ងន់លើ ចក្ខុវិស័យការកសាងសង្គម ដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

សម្តេចរដ្ឋសភាធិបតី បានបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងប៉េកាំង តាមរយៈការបង្កើត “អភិក្រមរដ្ឋាភិបាលទាំងមូល” និង “អភិក្រមប្រព័ន្ធជវភាពតួអង្គតែមួយ” ដោយបានសង្កត់ធ្ងន់ថា “ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។ ក្នុងរយៈពេលកន្លងមកនេះ កម្ពុជា សម្រេចបាននូវវឌ្ឍភាពជាច្រើនគួរជាទីមោទនៈក្នុងការលើកកម្ពស់សមភាពយេនឌ័រ រួមមាន៖ ១) ស្រ្តីជាមន្ត្រីរាជការមានប្រមាណ៤២ ភាគរយ ក្នុងនោះ ២៨ ភាគរយមានមុខតំណែងជាអ្នកដឹកនាំ និងស្រ្តីជាច្រើនបានក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រិន និងសហគមន៍ ២) ស្រ្តីកម្ពុជាប្រមាណជិត ៩០០ នាក់បានបំពេញបេសក- កម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ ៣) សមភាពយេនឌ័រក្នុងវិស័យអប់រំត្រូវបានលើកកម្ពស់រហូតដល់ថ្នាក់ឧត្តមសិក្សា ៤) អត្រាមរណភាពមាតាបានធ្លាក់ចុះពី ៤៣៧ ក្នុង ១០០ ០០០ កំណើតរស់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម ១៥៤ ក្នុងឆ្នាំ២០២២ និង៦) អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះពី២៩ ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម១៤ ភាគរយ ក្នុងឆ្នាំ២០២១ ។

ឆ្លៀតនៅក្នុងឱកាសដ៏មមាញឹក អំឡុងពេលស្នាក់នៅទីក្រុងប៉េកំាងនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារដាច់ដោយឡែកៗ ជាមួយថ្នាក់ដឹកនាំ ប្រធានគណៈប្រតិភូ មួយចំនួនទៀត មានដូចជា ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន លោកស្រី គ្រីស្ទីន អារ៉ាប់ នាយកប្រចាំតំបន់របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women)ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាដើម ក្នុងការពង្រឹងព្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីពង្រឹងពង្រីក ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ពលរដ្ឋនិងពលរដ្ឋ ចូលរួមចំណែកលើកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ អប់រំ ជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm