លោកTrump៖ កងកម្លាំងអ៊ីស្រាអែល អាចចាប់ផ្តើមប្រយុទ្ធឡើងវិញ នៅហ្កាហ្សាឱ្យតែលោកថា ហាម៉ាសមិនគោរពបទឈប់បាញ់

2025/10/16 03:14:32 pm        283

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកនឹងពិចារណាអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បន្តសកម្មភាពយោធានៅតំបន់ហ្កាហ្សាឡើងវិញ ប្រសិនបើក្រុមហាម៉ាសមិនព្រមរក្សាការបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់របស់ខ្លួន ដោយប្រាប់ទូរទស្សន៍ CNN ថាកងកម្លាំងអ៊ីស្រាអែល អាចវិលត្រឡប់ទៅវិញភ្លាមៗឱ្យតែលោកនិយាយមួយម៉ាត់។ 

លោកប្រធានាធិបតី បាននិយាយក្នុងជំនួបតាមទូរស័ព្ទខ្លីមួយថា អ្វីដែលនឹងកើតឡើងជាមួយក្រុមហាម៉ាស នឹងអាចកើតឡើងភ្លាមៗ។ ការអត្ថាធិប្បាយរបស់លោក Trump កើតឡើង ខណៈអ៊ីស្រាអែលកំពុងចោទប្រកាន់ក្រុមហាម៉ាសដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវករ ថា មិនគោរពតាមកិច្ចព្រមព្រៀងដែលខ្លួនប្រគល់ចំណាប់ខ្មាំងនៅមានជីវិត និងស្លាប់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។  

នោះបានបង្កឱ្យមានការខឹងសម្បារកាន់តែខ្លាំងក្នុងប្រទេសអ៊ីស្រាអែល ដែលក្រុមអាជ្ញាធរបានប្រាប់អង្គការសហប្រជាជាតិថា ការដឹកជញ្ជូនជំនួយមនុស្សធម៌ដែលរំពឹងថានឹងអនុញ្ញាតឱ្យចូលទៅក្នុងដែនដីហ្កាហ្សា នឹងត្រូវកាត់បន្ថយ ឬពន្យារពេល ដោយសារការប្រគល់ចំនួនចំណាប់ខ្មាំងដែលបានស្លាប់មានតិចតួច។ ប៉ុន្តែរហូតមកដល់ពេលនេះ បទឈប់បាញ់នៅតែជាធរមាន។     

ប្រភពស្និទនឹងបញ្ហានេះបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃពុធថា គិតត្រឹមព្រឹកថ្ងៃពុធសប្ដាហ៍នេះ ចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិតទាំង២០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញរួចរាល់ហើយ។ ប៉ុន្តែក្រុមហាម៉ាសបានប្រគល់សាកសពមនុស្សប្រាំបីនាក់ រួមទាំងបួននាក់កាលពីយប់ថ្ងៃអង្គារ ហើយយោធាអ៊ីស្រាអែលបាននិយាយថា មួយក្នុងចំណោមសាកសពទាំងនោះមិនមែនជារបស់ចំណាប់ខ្មាំងអ៊ីស្រាអែលទេ។ចំណាប់ខ្មាំង បួនទៅប្រាំនាក់ ទៀត ត្រូវគេរំពឹងថា នឹងបញ្ជូនត្រឡប់មកវិញនៅថ្ងៃនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm