អ្នកស្រុកអង្គរបន្ដថែរក្សាពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា ដើម្បីសុំសេចក្តីសុខ

2022/02/05 10:33:25 pm        1.7 K

សៀមរាប៖ ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។

លោកយាយ កែវ ចន្ថូ រស់នៅភូមិវាល សង្កាត់គោកចក ចូលរួមក្នុងពិធីឡើងមាឃនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋតែងតែមានការជួបជុំគ្នា ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា នៅមុខអ្នកតារាជ្យខាងមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្តីចម្រើន ទៅតាមជំនឿរបស់ខ្លួន។

លោក យាយបន្ដថា នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់​អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាល ដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។

ការប្រារព្ធពិធីឡើងមាឃ ក្នុងបំណងដើម្បីសុំសេចក្តីសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់​សម្រាប់​ការ​ធ្វើកសិកម្ម ដីមានជីជាតិឱ្យកើតស្រូវកើតអង្ករ និងសម្តែងនូវសេចក្តីអំណរគុណដល់​អ្នកតា​ដែល​បានធ្វើតាម​សំណូមពរកាលពីចាស់ ​បានផ្តល់ទឹកភ្លៀង​ ដីមានជីវជាតិ បានភោគផលល្អ។

សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាម​ជំនឿ​បែបព្រហ្មញ្ញសាសនាផង​ ដោយ​ពេល​ព្រឹកព្រលឹម ​មាន​ពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើន​ព្រះបរិត្ត ​និង​វេ​ប្រគេនព្រះសង្ឃ ​និងពេលរសៀល ​មានរៀបចំ​ជាគ្រឿ​ងសក្តារៈ ​ដង្វាយបូជា ការ​ប្រគុំភ្លេង​ពិណពាទ្យ ​និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm